ការកោរោម ផលប៉ះពាល់នៃកម្តៅព្រះអាទិត្យ ការទទួលរងពីជំងឺធាត់ ជំងឺទឹកនោមផ្អែម ជំងឺមហារីក ការផ្លាស់ប្តូរអ័រម៉ូន សុទ្ធតែជាមូលហេតុដែលធ្វើឲ្យកើតមានបញ្ហាខ្មៅត្រង់កញ្ចឹងក ក្លៀក និងក្រលៀន។
តែសំណាងល្អ អ្នកមិនចាំបាច់ខ្ជះខ្ជាយពេលវេលាប្រើប្រាស់ផលិតផលថ្លៃៗនោះទេ។ សូមសាកល្បងប្រើឱសថធម្មជាតិមួយប្រភេទនេះវិញ ស្បែករបស់អ្នកនឹងមានសុខភាពល្អ មើលទៅក្មេងជាងវ័យ ហើយគ្មានស្នាមខ្មៅនៅលើស្បែកទៀតឡើយ។
ធាតុផ្សំ៖
– ប្រេងអូលីវ ១ស្លាបព្រា
– ម្សៅសូដា ១ស្លាបព្រា (baking soda)
– អំបិល ១ស្លាបព្រា
ការអនុវត្ត៖
– លាយធាតុផ្សំទាំងអស់នៅក្នុងកូនចាន រហូតដល់រលាយក្លាយជាល្បាយតែមួយ។
– ចាប់ផ្តើមលាបនៅលើតំបន់តែរងនូវផលប៉ះពាល់រយៈពេល ២០នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។
– សូមអនុវត្តជារៀងរាល់ថ្ងៃ នៅពេលល្ងាច មិនយូរទេអ្នកនឹងឃើញលទ្ធលដោយខ្លួនឯង៕
មតិយោបល់