ព័ត៌មានសុខភាព

ប្រយត្នឲ្យមែនទែន! ក្មេងៗក៏អាចកើតជំងឺទឹកនោមផ្អែមដែរ

មនុស្សភាគច្រើនតែងយល់ច្រឡំថា ជំងឺទឹកនោមផ្អែមកើតមានចំពោះតែមនុស្សដែលមានវ័យចំណាស់ប៉ុណ្តោះ ប៉ុន្តែបច្ចុប្បន្នគេសង្កេតឃើញថា ជំងឺទឹកនោមផ្អែមប្រភេទទី១ ក៏អាចកើតមានចំពោះកុមារ និងមនុស្សវ័យជំទង់ផងដែរ។ ខាងក្រោមនេះ ជារោគសញ្ញាដែលអាចបង្ហាញថា កូនៗរបស់លោកអ្នក កំពុងកើតមានជំងឺទឹកនោមផ្អែមប្រភេទទី១ ៖

ផ្លាស់ប្តូរអត្តចរិក
រោគសញ្ញាជំហ៊ានដំបូងនៃជំងឺទឹកនោមផ្អែមរបស់ក្មេងៗ គឺឧស្សាហ៍ងងុយគេង ស្ពឹកស្រពន់ សោកសៅ រញ៉ាំរញ៉ូវ ឆាប់ខឹង មិនសូវមានចំណង់ធ្វើអ្វី និងបាក់ទឹកចិត្ត។ រោគសញ្ញាបែបនេះច្រើនកើតមានចំពោះក្មេងស្រី។

រាងកាយប្រែប្រួល
អវៈយវៈមួយចំនួនរបស់ក្មេងក៏មានបញ្ហាផងដែរ ដូចជាភ្នែកមើលឃើញស្រមោលៗ មិនច្បាស់ថាជាអ្វី។

ឃ្លានខុសប្រក្រតី និងមិនឡើងទម្ងន់
ក្មេងដែលកើតជំងឺនេះអាចនឹងមិនឡើងទម្ងន់ ទោះបីជាពួកគាត់ញ៉ាំអាហារច្រើនប៉ុនណាក៏ដោយ ហើយក្មេងនៅតែឃ្លាន ស្រេកទឹក និងឧស្សាហ៍នោម។

ប្រសិនបើសង្កេតឃើញថា កូនៗរបស់អ្នកកំពុងមានអាការដូចលើ សូមលោកអ្នកប្រញាប់យកពួកគេទៅមន្ទីរពេទ្យធ្វើតេស្តឈាមវាស់កម្រិតជាតិស្ករឲ្យបានត្រឹមត្រូវ ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា៕

មតិយោបល់