ព័ត៌មានជាតិ

លូនចូលកន្លែងផ្ញើម៉ូតូ បម្រុង​លួច សន្តិសុខ​ឃើញទាន់ ចាប់វាយទ្រមខ្លួន

ភ្នំពេញៈ ជនសង្ស័យបានធ្វើសកម្មភាពលូន​ចូលកន្លែងផ្ញើម៉ូតូ​បម្រុងលួច តែត្រូវសន្តិសុខឃើញទាន់ នាំគ្នាព្រួតចាប់​បាន ហើយវាយម្នាក់មួយដៃម្នាក់មួយជើងទ្រមខ្លួន រួចប្រគល់ឲ្យសសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមសម្ដីសន្តិសុខបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យមា្នក់ បានលូនចូលកន្លែងផ្ញើម៉ូតូរបស់សហគ្រាស ឌិន ហាន ដែលមានទីតាងនៅកន្លែងកើហេតុខាងលើ ដើម្បីធ្វើសកម្មភាពលួចយកម៉ូតូ ខណៈកំពុងធ្វើសកម្មភាព រូបគាត់(សន្តិសុខ)ឃើញទាន់ ក៏នាំគ្នាដេញចាប់បាន រួចស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង បណ្ដាលឲ្យជនសង្ស័យបែកមុខបែកមាត់។

ជនសង្ស័យខាងលើ ត្រូវបានគេស្គាល់ឈ្មោះ ហង់ ធាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីសាកសួរបន្ថែម៕

https://youtu.be/ulWQLDyUtjg

មតិយោបល់