ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុន Apple បញ្ចេញកំណែ iOS 10.2.1 ថ្មី ដើម្បីកែកំហុសឆ្គង និងជួយឲ្យប្រព័ន្ធដើរលឿនជាងមុន

ក្រុមហ៊ុន Apple បានប្រកាសចេញប្រព័ន្ធ iOS 10.2.1 ជាផ្លូវការសម្រាប់សាធារណៈ។ វាគឺជាកំណែតូចមួយប៉ុណ្ណោះ តែក៏មានចំណុចសំខាន់បន្តិចបន្តួចដែរ។ កំណែថ្មីនេះ វាបានបំពេញចន្លោះប្រហោងដែលជាកំហុសបច្ចេកទេស ហើយអ្វីដែលពិសេសជាងនេះគឺថា ប្រព័ន្ធ iOS 10.2.1 កែឲ្យប្រព័ន្ធដំណើរការដើរយ៉ាងរលូនជាងមុន បើប្រៀបទៅនឹងជំនាន់ iOS 10.2

ដើម្បីដំឡើងកំណែថ្មីនេះបាននៅលើ ​iPhone, iPad និង iPod touch អ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings –> General –> Software Update (តម្រូវឲ្យភ្ជាប់ជាមួយ Wi-Fi និងថាមពលថ្មលើស ៥០%) រង់ចាំប្រព័ន្ធ iOS ទំនាក់ទងទៅកាន់បណ្តាញ Apple បន្តិចក្រោយមកវានឹងលោតចេញផ្ទាំង iOS 10.2.1 ចេញមកជាមួយប៊ូតុង Download and Install បន្ទាប់មកទៀតចុចលើប៊ូតុង Download and Install ភ្លាមនោះប្រសិនបើ iPhoneiPad របស់អ្នកជាប់លេខកូដសម្ងាត់ សូមវាយបញ្ចូលលេខកូដដើម្បីបន្តដំណើរការ។ ជាចុងក្រោយអ្នកនឹងទទួលបានកំណែ iOS ចុងក្រោយនេះនៅលើឧបករណ៍របស់អ្នកជាមិនខាន។

ចំណាំ៖ ប្រសិនបើអ្នកកំពុងតែរង់ចាំការ Jailbreak នៅលើប្រព័ន្ធ iOS 10.1 – 10.2 សូមកុំធ្វើការអាប់ដេតទៅកាន់កំណែថ្មីមួយនេះអី៕

មតិយោបល់