ព័ត៌មានជាតិ

ផ្អើលទំាងព្រឹក! យន្តហោះចិន បែកកង់ ខណៈ​ចុះ​ចត​​នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប

សៀមរាបៈ យន្តហោះដឹកអ្នកដំណើរជាង១០០នាក់របស់ក្រុមហ៊ុនអាកាសចរណ៍​ចិន បាន​បែកកង់ ខណៈពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប បង្កការភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។

យោងតាមមន្រ្តីអាកាសចរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបានឲ្យដឹងថា យន្តហោះខាងលើ គឺជា​យន្តហោះរបស់ប្រទេស​ចិនមានជើងហោះហើរលេខ ZA484 មកពីខេត្ត WUHAN ប្រទេសចិន ដោយបាន​ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយបានបែកកង់នៅលើចុងផ្លូវរត់ ប៉ុន្តែសំណាងគ្មានបង្ករបួសដល់អ្នកដំណើរឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ​ជួយអន្តរាគមន៍៕

មតិយោបល់