បរទេសៈ ផ្លែបឺរត្រូវបានគេទទួលស្គាល់ថា សម្បូរទៅដោយជាតិប៉ូតាស្យូម វីតាមីន B, E និងជាតិសំណើម ដែលវាពិតជា មានគុណប្រយោជន៍ណាស់ សម្រាប់ជួយកែខៃបញ្ហាសម្រស់។ សូមសាកល្បងការព្យាបាលសម្រស់ ជាមួយនឹងផ្លែបឺរ ដើម្បីទទួលបានភាពស្រស់ស្អាត។
១. ជួយឲ្យដៃទន់ និងម៉ត់រលោង
លាយផ្លែបឺរមួយភាគបួន ជាមួយស៊ុតពណ៌សមួយគ្រាប់ ស្រូវសាលីពីរស្លាបព្រា និងទឹកក្រូចឆ្មារពីរស្លាបព្រា រួចយកមកម៉ាស្សានៅលើដៃ ទុកចោលរយៈពេល ២០នាទី ចាំលាងវាចេញ ជាមួយនឹងទឹកក្ដៅឧណ្ហៗ អាចជួយធ្វើឲ្យដៃភ្លឺ និងទន់ម៉ត់រលោង។
២. បំបាត់បញ្ហាស្បែកទ្បើងប្រេង
លាយផ្លែបឺរមួយភាគពីរ ជាមួយស៊ុតពណ៌សមួយគ្រាប់ និងទឹកក្រូចឆ្មារមួយស្លាបព្រា រួចយកមកលាបនៅលើផ្ទៃមុខ ទុកចោលរយៈពេល ២០នាទី បន្ទាប់មកលាងវាចេញ ជាមួយទឹកក្ដៅឧណ្ហៗ អាចជួយធ្វើផ្ទៃមុខស និងបំបាត់បញ្ហាស្បែកទ្បើងប្រេងបាន។
៣. ជំនួយសុខភាពសក់
លាយបឺរចំនួនមួយផ្លែ ជាមួយស៊ុតពណ៌ក្រហមមួយគ្រាប់ និងប្រេងអូលីវកន្លះស្លាបព្រា រួចយកមកលាបនៅលើសក់ ដោយធ្វើការម៉ាស្សាថ្នមៗ ទុកចោលរយៈពេល ៣០ នាទីចាំលាងចេញ ជាមួយទឹកក្ដៅឧណ្ហៗ ដែលវិធីនេះ អាចជួយជំនួយដល់សុខភាពសក់។
៤. ផ្ដល់សំណើម
លាយផ្លែបឺរមួយភាគពីរ ជាមួយទឹកដោះគោយ៉ាអួមួយស្លាបព្រា ទឹកឃ្មុំមួយស្លាបព្រា និងចំណិតត្រសក់ យកមកលាបនៅលើផ្ទៃមុខ និងយកចំណិតត្រសក់មកគ្របលើភ្នែកទាំងពីរ ទុកចោលរយៈពេល ១៥នាទី ចាំលាងជាមួយទឹកក្ដៅឧណ្ហៗចេញ អនុវត្តបែបនេះ ម្ដងទៅពីរដងក្នុងមួយសប្តាហ៍ អាចជួយកាត់បន្ថយការរលាក និងធ្វើឲ្យស្បែកមុខស និងទន់រលោង៕
មតិយោបល់