ព័ត៌មានសុខភាព

មូលហេតុ៥យ៉ាងធ្វើឲ្យបុរសៗចង់រួមភេទ

ការរួមភេទ មិនត្រឹមតែអាចជួយឲ្យគូស្នេហ៍មានអារម្មណ៍សប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងពង្រឹងទំនាក់ទំនងស្នេហាឲ្យកាន់តែស្អិតរមួតថែមទៀត។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីប្រុសៗចង់រួមភេទ? តាមការពិតមានមូលហេតុធំៗ ៥យ៉ាង ដែលធ្វើឲ្យប្រុសគិតចង់រួមភេទ។

១. សេចក្តីសុខផ្លូវកាយ
សេចក្តីសុខផ្លូវកាយ គឺជាហេតុផលមួយដែលធ្វើឲ្យប្រុសៗចង់បង្កាត់ភ្លើងស្នេហ៍ មិនអាចប្រកែកបាន។ ប្រុសៗហ៊ានទទួលស្គាល់ការពិតថា ពួកគេចង់រួមភេទ ដើម្បីក្តីសុខផ្លូវកាយ មិនដូចមនុស្សស្រីដែលមានភាពខ្មាស់អៀនច្រើនឡើយ។

២. បំបាត់អារម្មណ៍តានតឹង
មូលហេតុសំខាន់មួយទៀត ដែលធ្វើឲ្យប្រុសៗចង់រួមភេទជាមួយស្ត្រី ពីព្រោះការរួមភេទគឺជាឱសថសម្រាប់ព្យាបាលភាពតានតឹងយ៉ាងល្អបំផុត។

៣.ធ្វើឲ្យពួកគេក្លាយជាបុរសពិត
ការរួមភេទជាមួយមនុស្សស្រី ជាវិធីសាស្ត្រដ៏អស្ចារ្យបំផុតដែលអាចបញ្ជាក់ថាពួកគេ គឺជាបុរសពិត។ ព្រោះ សមត្ថភាពអាចឡើងគ្រែ និងអាចបង្កើតបានកូន ជាភស្តុកតាងមិនអាចប្រកែកបាន។

៤.សម្រេចបំណងផ្ទាល់ខ្លួន
ប្រុសៗតែងតែចង់ដឹងថា ខ្លួនមានសមត្ថភាពអាចធ្វើឲ្យមនុស្សស្រីមានក្តីសុខដល់កំពូលដែរ ឬទេ។ ដូច្នេះហើយ ទើបពួកគេចង់សាកល្បងម្តងហើយម្តងទៀត ដើម្បីសម្រេចបំណងខ្លួនឯង។

៥. ជួយឲ្យពួកគេមានសុខភាពល្អ
ការរួមភេទ ប្រៀបបានដូចជាលំហាត់ប្រាណមួយដ៏ល្អបំផុត ក្នុងការព្យាបាលភាពតានតឹង ជំនួយដល់សុខភាពបេះដូង និងជួយបង្កើនអ័រម៉ូន Testosterone។ សរុបមកវិញ ការរួមភេទអាចជួយឲ្យមនុស្សប្រុសមានសុខភាពល្អ៕

មតិយោបល់