ព័ត៌មានសុខភាព

អស្ចារ្យមែន! ទៀបបារាំងអាចកម្ចាត់អង្គែខ្លាំងជាងសាប៊ូកក់សក់ទៅទៀត

អ្នកណាមិនដឹងថា ទៀតបារាំង គឺជាឱសថដ៏ពូកែសក្តិសិទ្ធក្នុងការព្យាបាលជំងឺនោះ? ប៉ុន្តែចំពោះបញ្ហាសម្រស់វិញប្រហែលជាមានមនុស្សជាច្រើនមិនទាន់ដឹងនៅលើទេ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយកាលពីពេលថ្មីៗនេះថា ទៀបបារាំងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាពប៉ុណ្ណោះទេ វាថែមទាំងមានសមត្ថភាពកម្ចាត់អង្គែខ្លាំងជាងសាប៊ូកក់សក់ទៅទៀត ព្រោះទៀបរាំងអាចជួយរំរុញដល់ស្បែកក្បាលឲ្យាមានសុខភាពល្អ ហើយគុណសម្បត្តិប្រឆាំងនឹងបាក់តេរីរបស់វាដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្ចាត់អង្គែចេញពីស្បែកក្បាល។

របៀបអនុវត្តៈ
១.អ្នកគ្រាន់តែយកសាច់ទៀបបារាំងចំនួន៤ទៅ៥ស្លាបព្រា ឬចម្រាញ់យកទឹកឲ្យបានកន្លះពែង។
២.ចាប់ផ្តើមលាបនៅលើស្បែកក្បាលឲ្យសព្វល្អ រួចទុករយៈពេល២០ទៅ៣០នាទីទើបលាងជម្រះជាមួយនឹងទឹកធម្មតា។
៣.ដើម្បីទទួលបានលទ្ធផលល្អបំផុត អ្នកគួរទទួលទានក្នុងមួយសប្តាហ៍ឲ្យបាន៣ទៅ៤ដង៕

មតិយោបល់