មួយរយៈពេលកន្លងមកនេះ មានពាក្យចចាមអារាមបានលេចលឺតៗគ្នាថា ផ្លែក្រូចដែលនាំពីប្រទេស លីបី ទៅកាន់ទៅតំបន់បជ្ឈឹមប្រទេស មានផ្ទុកជំងឺអេដស៍។ មេរោគអេដស៍ដែលមានក្នុងផ្លែក្រូចទាំងនោះ ត្រូវបានឆ្លងពីម្ជុលដែលមានជាប់មេរោគអេដស៍ ចាក់បញ្ចូលទៅក្នុងផ្លែក្រូច មុននឹងធ្វើការនាំចេញ។
ទោះជាយ៉ាងណា អ្នកជំនាញបានបញ្ចាក់ថា ព័ត៌មានខាងលើនេះមិនអាចទៅរួចឡើយ ព្រោះគ្មានវេជ្ជសាស្រ្តណាមួយគាំទ្រហេតុផលបែបនេះ។ មេរោគអេដស៍ មិនអាចមានជីរិតបានយូរនោះទេ ក្រៅពីការរស់នៅក្នុងខ្លួនមនុស្ស។ បើទោះបីជាផ្លែឈើ ឬចំណីអាហារបែបណា ក៏មិនអាចផ្ទុកមេរោគឲ្យរស់នៅបានយូរដែរ។ ជាក់ស្តែង ផ្លែក្រូចដែលត្រូវចំណាយពេលយូរ ដើម្បីដឹងជញ្ចូនទៅលក់នៅទីផ្សារ ដូច្នេះវាមិនអាចរក្សាមេរោគអេដស៍ឲ្យរស់បានឡើយ។
ព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងអាហារមានផ្ទុកមេរោគអេដស៍ តែងតែត្រូវបានគេចែកចាយតៗ ពាសពេញបណ្តាញសង្គម ហើយព័ត៌មានមួយចំនួនគ្មានប្រភពច្បាស់លាស់ និងមូលដ្ឋានត្រឹមត្រូវនោះទេ។ ដូច្នេះ មុននឹងទិញរបស់អ្វីមួយមកបរិភោគ មានតែការប្រុងប្រយ័ត្នដោយខ្លួនឯងតែប៉ុណ្ណោះ៕
មតិយោបល់