ជាធម្មតាមនុស្សយើងគ្រប់រូបជៀសមិនផុតពីបញ្ហាកើតមុននោះឡើយនៅពេលពេលវ័យ គ្រាន់តែអ្នកខ្លះកើតច្រើន ហើយអ្នកខ្លះទៀតកើតតិចតែប៉ុណ្ណោះ។ នេះដោយសារតែប្រភេទស្បែករបស់មនុស្សម្នាក់ៗមានលក្ខណៈខុសគ្នា បូករួមទាំងការមិនចេះថែរក្សាទៀតនោះ ធ្វើឲ្យស្បែកកាន់តែមានបញ្ហាធ្ងន់ធ្ងរឡើង។ ជាក់ស្តែងខាងក្រោមនេះ គឺជាកត្តាដែលបណ្តោលឲ្យអ្នកកើតមុននៅតាមតំបន់ផ្សេងៗនៃរាងកាយ៖
១.ស្មា និងខ្នង
អ្នកដែលកើតមានមុននៅត្រង់តំបន់នេះបញ្ជាក់ថា កំពុងតែមានបញ្ហាក្រពះពោះវៀនហើយ។ ដូច្នេះអ្នកគួរតែផឹកទឹកឲ្យបានច្រើន និងទទួលទានបន្លែផ្លែឈើដែលសម្បូរប្រូតេអ៊ីនឲ្យបានច្រើន។ មួយវិញទៀត អ្នកត្រូវកាត់បន្ថយទទួលទានគ្រឿងស្រវឹង និងកាហ្វេ ដើម្បីជួយសម្រួលដល់ការរំលាយអាហារ។
២.គូថ
ទម្លាប់ស្លៀកពាក់រឹបតឹងពេក ទៅខ្វះអនាម័យ គឺជាបញ្ហាដែលបណ្តោលឲ្យចេញមុននៅតំបន់គូថ។ ដើម្បីដោះស្រាយបញ្ហាមុនត្រង់ចំណុចនេះ អ្នកត្រូវព្យាយាមធ្វើអនាម័យឲ្យបានញឹកញាប់ពេលដែលងូតទឹក។
៣.ដើមទ្រូង
នេះបញ្ជាក់ថា រាងកាយរបស់អ្នកអតុល្យភាពអ័រម៉ូន ជាពិសេសការផលិតអ័រម៉ូនភេទ។ ហេតុនេះ អ្នកគួរតែពិគ្រោះជាមួយពេទ្យជំនាញ ដើម្បីទទួលបានវិធីល្អក្នុងការរក្សាតុល្យភាពអ័រម៉ូនឡើងវិញ។
៤.ចង្ការ និងក
ការប្រើប្រាស់ទឹកដោះគោ ឬផលិតផលទឹកដោះគោច្រើនពេក អាចបង្កឲ្យកើតមានបញ្ហាមុនកើតឡើង។ មួយវិញទៀត ភាពតានតឹងក៏អាចបណ្តោយឲ្យកើតមុនត្រង់ចំណុចនេះដែរ។ ជម្រើសល្អបំផុត អ្នកគួរតែកាត់បន្ថយការទទួលទានទឹកដោះគោ និងគ្រប់គ្រងភាពតានតឹងឲ្យបាន។
៥.ជើង
នេះជារោគសញ្ញានៃកង្វះវីតាមីន ឬប្រតិកម្មទៅនឹងផលិតផលកែសម្ផស្សណាមួយ។ ប្រើដូច្នោះមែន សូមផ្អាកការប្រើប្រាស់ផលិតផលកែសម្ផស្ស ឬខំទទួលទានអាហារដែលសម្បូរវីតាមីនឡើងវិញ។
៦.កែងដៃ
ភាគច្រើនបញ្ហាកើតមុននៅលើកែងដៃ បណ្តោលមកពីបញ្ហាប្រតិកម្មអាឡែស៊ី ឬការឆ្លងមេរោគផ្សិត។ សូមជៀសវាងអាហារដូចជា ស្រូវសាឡី ទឹកដោះគោ ស៊ុត រយៈពេលពីរទៅបីសប្តាហ៍ អ្នកនឹងសង្កេតឃើញបញ្ហាមានការថយចុះជាងពេលមុន។
៧.ពោះ
ចំណុចចុងក្រោយនេះបង្ហាញថា អ្នកកំពុងតែញ៉ាំអាហារដែលមានជាតិច្រើនពេក ឬជាតិស្ករក្នុងឈាមលើសកម្រិត។ នេះហើយជាដើមហេតុសំខាន់ដែលបណ្តោលឲ្យអ្នកកើតជំងឺទឹកនោមផ្អែម ហេតុនេះសូមកាត់បន្ថយអាហារដែលសម្បូរជាតិស្ករច្រើន៕

មតិយោបល់