ស្បែកមុខឡើងជាតិខ្លាញ់មិនត្រឹមតែធ្វើឲ្យបាត់បង់នូវភាពទាក់ទាញប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកត្រូវប្រឈមនឹងការកើតមុន ព្រមទាំងមានប្រហោងរន្ធញើសធំៗថែមទៀត។ ដូច្នេះហើយ ដើម្បីការពារកុំឲ្យផ្ទៃមុខមានបញ្ហាកាន់តែយ៉ាប់យឺន អ្នកគួរតែប្រញាប់រកវិធីដោះស្រាយឲ្យបានឆាប់។
តើមានវិធីអ្វីដែលអាចព្យាបាលមុខឡើងជាតិខ្លាញ់ឲ្យត្រឡប់មកស្រស់ស្អាតវិញបាន? បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា វិធីមិនមែនអត់នោះទេ អ្នគ្រាន់តែប្រើប្រាស់ធាតុផ្សំងាយៗប៉ុណ្ណោះ ក៏អាចដោះស្រាយបានដែរ។
ធាតុផ្សំ៖
- ម្នាស់កិនទៅជាល្បាយ ១ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាបាយ
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំង៣មុខនេះបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ។
២.ចាប់លាបនៅលើផ្ទៃមុខរបស់អ្នកឲ្យសព្វ ហើយធ្វើការម៉ាស្សាថ្នមៗ។
៣.រងចាំងរយៈពេល ១៥នាទី ទើបលាងសម្អាតចេញដោយប្រើទឹកក្តៅឧណ្ឌៗ។
៤.អ្នកត្រូវអនុវត្តជារៀងរាល់ពេលល្ងាច ក្នុងមួយសប្តាហ៍ឲ្យបាន២ដង។
អនុវត្តរូបមន្តមួយនេះជាប្រចាំស្បែកធ្លាប់តែឡើងជាតិខ្លាញ់ នឹងប្រែជាស្រស់ស្អាតគួរឲ្យស្ទាប់អង្អែលបំផុត៕
ប្រភព៖ boldsky
មតិយោបល់