ព័ត៌មានបច្ចេកវិទ្យា

Apple ចេញ iOS 10.3 ជំនាន់សាកល្បង១ ភ្ជាប់មកជាមួយការផ្លាស់ប្តូរដ៏ធំមិនគួរឱ្យជឿ

បន្ទាប់ពីបានបញ្ចេញកំណែ iOS 10.2.1 ថ្មី ដែលមានការកែកំហុសឆ្គង និងជួយឱ្យប្រព័ន្ធដំណើរការលឿនជាងមុន មិនទាន់បានយូរប៉ុន្មានផង ក្រុមហ៊ុន Apple នៅថ្ងៃនេះ ក៏បានដាក់ចេញនូវប្រព័ន្ធ iOS 10.3 ជំនាន់សាកល្បង១ (beta1) សម្រាប់ក្រុមអ្នកអភិវឌ្ឍកម្មវិធី ដោយភ្ជាប់មកជាមួយលក្ខណ:សម្បត្តិសំខាន់ថ្មីៗជាច្រើន ហួសពីការរំពឹងទុក។

ក្នុងនោះ មានដូចជា App Animation ( ធ្វើឱ្យការបិទបើកកម្មវិធីកាន់តែរស់រវើក), បន្ថែមរូបថត Profile ក្នុង Apple ID, មានរបារបង្ហាញស្ថានភាពទិន្នន័យផ្ទុកក្នុង iCloud, មុខងារស្វែងរក AirPods, មុខងារ SiriKit (អនុញ្ញាតឱ្យកម្មវិធីដំឡើងថែមអាចប្រើមុខងារ Siri បាន ដើម្បីដូចជា ទូទាត់សាច់ប្រាក់ ឬឆែកវិក្កយប័ត្រជាដើម), មុខងារ CarPlay, កម្មវិធីផែនទីអាចប្រើជាមួយមុខងារ 3D Touch, ផ្លាស់ប្តូរប្រព័ន្ធឯកសារពី HFS មក APFS (Apple File System) ដើម្បីធ្វើឱ្យការគ្រប់គ្រងឯកសារកាន់តែប្រសើរ, និងបន្ថែម iPad Keyboard ជាដើម។

តាមរយ:ជំនាន់សាកល្បងនេះ ក្រុមហ៊ុន Apple ណែនាំទៅដល់អ្នកដែលចង់ធ្វើការកែប្រព័ន្ធប្រតិបត្តិ iOS លើ iPhone ឬ iPad របស់ខ្លួន សូមធ្វើការទាញទិន្នន័យទៅរក្សាទុក (Backup) ជាមុនសិន៕

 

ប្រភពព័ត៌មាន៖ macrumors

មតិយោបល់