ព្រះសីហនុៈ កាលពីម៉ោង១និង២៥នាទីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ មានករណីអគ្គិភ័យមួយឆេះមួយខ្នង ស្ថិតនៅក្នុងភូមិគរគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ផ្ទះមួយខ្នង ដែលត្រូវអគ្គិភ័យឆេះទាំងស្រុងទំហំ 6×7 ម៉ែត្រធ្វើអំពីឈើ ប្រក់ប្រូស៊ីម៉ង់ត៍ មានម្ចាស់ឈ្មោះ តី បូរូ ភេទប្រុស អាយុ៣៦ឆ្នាំ បណ្តាលឲ្យផ្ទះ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង។
តាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ច និងប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុ គឺឈ្មោះ តី បូរូ ដែលជាម្ចាស់ផ្ទះជាអ្នកដុតរួចរត់គេចខ្លួនបាត់៕
https://youtu.be/G0HY6wCE4Jg
មតិយោបល់