ព័ត៌មានសុខភាព

មិនគួរឲ្យជឿមែន! រមៀតជាឱសថប្រឆាំងនឹងជំងឺមហារីកពូកែបំផុត

រមៀតជាគ្រឿងទេសមួយប្រភេទដែលពេញនិយមយ៉ាងខ្លាំងសម្រាប់ផ្សំនៅក្នុងម្ហូប ឬថែរក្សាសម្រស់។ មិនត្រឹមតែប៉ុណ្ណោះ រមៀតក៏ជាឱសថធម្មជាតិម្យ៉ាងដែលអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកយ៉ាងពូកែ។ អ្នកឯកទេសផ្នែកជំងឺមហារីកមានប្រសាសន៍ថា រមៀតអាចតម្ចាត់កោសិកាមហារីកមានប្រសិទ្ធភាពជាងការព្យាបាលដោយប្រើសារធាតុគីមីទៅទៀត។ ដូច្នេះដើម្បីកែប្រែរមៀតទៅជាឱសថ លោកអ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោម៖

ធាតុផ្សំ៖
– ម្សៅរមៀត កន្លះស្លាបព្រាបាយ
– ទឹកដោះគោកន្លះពែង(ទឹកដោះគោផលិតពីដូង)
– ទឹក កន្លះពែង
– ប្រេងដូង ១ស្លាព្រាបាយ
– ទឹកឃ្មុំកន្លះពែង (មានក៏បាន អត់ក៏បាន)

របៀបធ្វើ៖
– ដាំទឹក១លីត្រឲ្យពុះហ៊ុយៗ
– រួចដាក់ម្សៅរមៀតចូលក្នុងទឹក ទុកឲ្យបាន១០នាទី
– បន្ទាប់មកដាក់ទឹកដោះគោ និងប្រេងចូល
– បើចង់បានរសជាតិផ្អែម អាចថែមទឹកឃ្មុំ១ស្លាបព្រាបាយ
– លោកអ្នកត្រូវព្យាយាម ទទួលទានរហូតដល់មេរោគមហារីកបាត់អស់ពីរាងកាយ។

ចំណាំ៖
ទោះជាវិធីសាស្ត្រតាមបែបធម្មជាតិបែបនេះមិនមានផលប៉ះពាល់អ្វីដល់សុខភាពក៏ដោយ តែលោកអ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន៕

មតិយោបល់