បរទេស៖ តាមការស្រាវាជ្រាវថ្មីមួយបានអះអាងថា ការបំបៅកូនដោយទឹកដោះម្តាយមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ជាពិសេសទារកកើតមិនគ្រប់ខែ។ ការសិក្សានេះក៏បានបង្ហាញផងដែរថា ទឹកដោះម្តាយអាចកែប្រែឲ្យប្រសើរឡើងនូវសុខភាពបេះដូងទារកកើតមិនគ្រប់ខែ និងបន្តជំនួយរហូតដល់ពេញពេញវ័យ។
ការសិក្សានេះបានអះអាងទៀតថា កុមារដែលត្រូវបានចិញ្ចឹមដោយទឹកដោះម្តាយ តែមួយមុខគត់ មានមុខងារបេះដូងល្អប្រសើរ និងការអភិវឌ្ឍច្រើនជាងទារកដែលមិនបានបៅដោះម្តាយ។
អ្នកជំនាញផ្នែកសុខភាពបាននិយាយាថា ទឹកដោះម្តាយដើរតួនាទីសំខាន់ក្នុងការលូតលាស់ និងអភិវឌ្ឍនៃទារកដែលកើតមិនគ្រប់ខែ និងមានជំងឺច្រើន។
ជាទូទៅទារកដែលកើតមិនគ្រប់ខែមានថតបេះដូងតូច ហើយក្រាស់ ដែលកាត់បន្ថយប្រសិទ្ធិភាពនៃបេះដូង សូម្បីតែក្នុងកំឡុងពេលពួកគេពេញវ័យក៏ដោយ។
ជាមួយគ្នានេះផងដែរ រយៈពេលពីរទៅបីខែដំបូងបន្ទាប់ពីកំណើត គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍបេះដូង។ ដូច្នេះ យល់ល្អអ្នកម្តាយគួរចិញ្ចឹមកូនដោយទឹកដោះតែមួយមុខគត់ ជាពិសេសសម្រាប់ទារកដែលកើតមិនគ្រប់ខែ៕
មតិយោបល់