ព័ត៌មានសុខភាព

បរិភោគអាហារបំប៉នច្រើនជ្រុលពេលបំបៅដោះ អាចធ្វើឲ្យកូនឆាប់ពេញវ័យមុនអាយុ

អ្នកម្តាយដែលកំពុងតែបំបៅដោះកូន ត្រូវបានគេលើកទឹកចិត្តឲ្យទទួលទានអាហារដែលសម្បូរខ្លាញ់ខ្ពស់ ដើម្បីផលិតទឹកដោះគ្រប់គ្រាន់សម្រាប់ទារក។ តែទោះជាយ៉ាងណា អ្នកស្រាវជ្រាវបានណែណាំថា អ្នកម្តាយដែលញ៉ាំអាហារបំប៉នច្រើនហួសកម្រិតកំឡុងពេលនេះ អាចបណ្តោលឲ្យកុមារប្រឈមនឹងការកើនឡើងនៃភាពធាត់ និងឆាប់ពេញវ័យ លឿនជាងក្មេងដទៃទៀត។

លទ្ធផលនៃការស្រាវជ្រាវរបស់អ្នកជំនាញសហរដ្ឋអាមេរិក បានបង្ហាញថា ការទទួលទានអាហារដែលសម្បូរខ្លាញ់ បន្ទាប់ពីសម្រាលកូន រហូតដល់ផ្តាច់ដោះ អាចធ្វើឲ្យកុមារឆាប់ពេញវ័យលឿនបំផុត។

លើសពីនេះទៅទៀត វាអាចប្រឈមនឹងការកើនឡើងជាតិស្ករក្លុយកូសក្នុងឈាម និងការស្រូបយកអាំងស៊ុយលីន ដែលបង្កឲ្យមានហានិភ័យនៃជំងឺទឹកនោមផ្អែម សម្រាប់កុមារនៅពេលពេញវ័យ។

អ្នកស្រាវជ្រាវបានព្រមានថា អ្នកម្តាយបំបៅដោះកូន ដែលមិនបានទទួលទានអាហារមានផាសុខភាព និងមានតុល្យភាព អាចបណ្តោលឲ្យកុមារមានបញ្ហាសុខភាពនៅពេលពួកគេធំឡើង។

ពួកគេបានធ្វើការព្រមានទៀតថា កុមារបច្ចុប្បន្ននេះ ឆាប់ធំពេញវ័យកាន់តែកើនឡើង ជាពិសេសក្មេងស្រីតែម្តង នេះដោយសារតែការទទួលទានអាហារមិនមានតុល្យភាពរបស់អ្នកម្តាយក្នុងពេលបំបៅដោះ៕

ដកស្រង់ពី៖ soha

មតិយោបល់