បរទេសៈ ជាធម្មតានៅពេលពេញវ័យ ក្មេងប្រុស អាចលូតលាស់កម្ពស់ និងការអភិវឌ្ឍសំឡេងឡើងគ្រលរខ្លាំង ចំណែកឯក្មេងស្រីត្រូវមានវដ្តរដូវប្រចាំខែ។ ប៉ុន្តែ ប្រសិនបើពួកគេមិនបង្ហាញពីសញ្ញាពេញវ័យ គឺជារឿងមួយដ៏គួរឲ្យព្រួបារម្ភ។
ខណៈនេះ អ្នកអាចនាំពួកគេទៅជួបគ្រូពេទ្យ តែយកល្អអ្នកត្រូវដឹងហេតុការពិតចំពោះការពន្យាពេលពេញវ័យជាមុនសិន។
ការពិតទី១៖ មូលហេតុនៅពីក្រោយនៃការពន្យាពេលពេញវ័យ អាចបណ្តោលមកពីហ្សែន។ ប្រសិនប្រវត្តគ្រួសារអ្នកធ្លាប់មានបញ្ហានេះ កូនរបស់អ្នកប្រហែលជាមានឱកាសបែបនេះកម្រិតខ្ពស់។
ការពិតទី២៖ ភាពធាត់អាចជាមូលហេតុមួយទៀត ដែលធ្វើឲ្យក្មេងប្រុសពន្យាពេលពេញវ័យ។ ប្រសិនបើអ្នកគិតថា កូនរបស់អ្នកលើសទម្ងន់ ត្រូវចាត់វិធានការចាំបាច់ ដើម្បីសម្រកទម្ងន់ភ្លាម។
ការពិតទី៣៖ ចំពោះក្មេងប្រុសវ័យជំទង ដែលពន្យាពេលពេញវ័យ អាចត្រូវព្យាបាលដោយអ្នកជំនាញថែទាំសុខភាព។ ជាទូទៅគេចាក់ អ័រម៉ូន testosterone ក្នុងករណីកម្រ ប្រសិនបើមិនមានជម្រើសអ្វីផ្សេង។
ការពិតទី៤៖ ជាទូទៅភាពពេញវ័យសម្រាប់ក្មេងប្រុសនៅប៉ែកអ៊ឺរ៉ុប អាចវិវឌ្ឍផ្តើមពីអាយុ ៩ឆ្នាំ ហើយបញ្ចប់ទៅវិញនៅអាយុ ១៥ឆ្នាំ។
ការពិតទី៥៖ នៅពេលដែលកូនរបស់អ្នកមានអាយុ ១៥ឆ្នាំទៅហើយ តែមិនបង្ហាញសញ្ញាពេញវ័យទៀត អ្នកត្រូវតែនាំគេទៅពិនិត្យសុខភាពជាបន្ទាន់៕
មតិយោបល់