តើអ្នកមានអារម្មណ៍ខ្មាស់គេមែនទេ នៅពេលដែលបបូរមាត់មានពណ៌ខ្មៅអាប់? មានមូលហេតុជាច្រើនណាស់ដែលធ្វើឲ្យបបូរមាត់មានពណ៌ខ្មៅ គួបផ្សំជាមួយនឹងរបៀបក្នុងការរស់នៅប្រចាំថ្ងៃ ភ្លេចថែរក្សាបបូរមាត់ កត្តាហ្សែន ស្បែកបបូរមាត់ទន់ខ្សោយ ឬងាយប្រតិកម្ម ជាដើម។ ប៉ុន្តែ មិនបាច់ភ័យព្រួយទៀតឡើយ លោកអ្នកនឹងទទួលបានបានបបូរមាត់ពណ៌ស៊ីជម្ពូ តាមបែបធម្មជាតិ ដោយមិនចាំបាច់ប្រើក្រែមគីមីអ្វីទាំងអស់។
របៀបធ្វើ៖
១. យកទឹកកកមួយដុំ រុំនឹងកូនកន្សែងទន់ៗ ហើយម៉ាស្សាលើបបូរមាត់ថ្មមៗរាងជារង្វង់។
២. យកសំឡីទៅជ្រលក់ក្នុងទឹកផ្លែទទឹម ហើយលាបបបូររបស់អ្នកឲ្យសព្វ។
លោកអ្នកនឹងទទួលបានប្រសិទ្ធភាពភ្លាម គឺអាស្រ័យទៅលើប្រភេទនៃស្បែកបបូរមាត់ ដែលស្តើង ឬក្រាស់ប៉ុណ្ណោះ៕
មតិយោបល់