ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋអាជ្ញាអាមេរិក នឹងមិនការពារការទប់ស្កាត់ជនអន្តោប្រវេសន៍របស់លោក ត្រាំ នៅតុលាការទ្បើយ

អាមេរិកៈ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានដាក់កំហិតហាមឃាត់​ទៅ​លើអ្នកដំណើរចូល​មក​កាន់​សហរដ្ឋ​អាមេរិក​ពី​បណ្តា​ប្រទេស​​កាន់​សាសនា​ឥស្លាម​ទាំង ​៧ ដែលធ្វើឲ្យផ្ទុះការតវ៉ាយ៉ាងខ្លាំងពីពលរដ្ឋនៅក្នុងប្រទេស ហើយខណៈនេះដែរ អគ្គរដ្ឋអាជ្ញាអាមេរិក បាននិយាយថា នាយកដ្ឋានតុលាការ នឹងមិនការពារការទប់ស្កាត់ជនអន្តោប្រវេសន៍ របស់លោក ត្រាំ នៅឯតុលាការទ្បើយ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧។

សូមជំរាបថា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាកាលពីថ្ងៃសុក្រ ដើម្បីឲ្យផ្អាកការមកដល់នៃជនភៀសខ្លួន ទាំងអស់ សម្រាប់រយ:ពេល ១២០ ថ្ងៃ និងហាមពលរដ្ឋស៊ីរី , អ៊ីរ៉ង់, អ៊ីរ៉ាក់, លីប៊ី, សូម៉ាលី, ស៊ូដង់, និងយេម៉ែន ចូលមកក្នុងអាមេរិកផងដែរ៕

មតិយោបល់