តើអ្នកចង់ឆាប់មានកូនដូចបំណងមែនទេ? បច្ចុប្បន្ននេះមានគូស្នេហ៍ជាច្រើនណាស់ ដែលរៀបការហើយមិនអាចមានកូនសមតាមបំណង ហើយមានគូស្នេហ៍ខ្លះចោលពោះដល់ទៅ ១០ឆ្នាំទើបមានមួយនឹងគេ។ តើអ្នកកំពុងស្ថិតនៅក្នុងចំណោមគូស្នេហ៍ប្រភេទនេះដែរ មែនទេ? បើដូច្នោះមែន កុំព្រួបារម្ភខ្លាំងពេក ព្រោះការផ្លាស់ប្តូររបបអាហារមួយចំនួន អាចជួយបង្កើនឱកាសនៃការមានកូន សម្រាប់អ្នកបាន។
១.អាហារសម្បូរប្រូតេអ៊ីន
ប្រូតេអ៊ីន គឺជាសារធាតុដ៏មានសារសំខាន់បំផុតស្រាប់លើកកម្ពស់ឲ្យអ័រម៉ូនដំណើរការបានល្អ។ ប្រភពប្រូតេអ៊ីន មាននៅក្នុង ត្រី សាច់ក្រហម សាច់បក្សី ស៊ុត និងគ្រាប់ធញ្ញជាតិផ្សេងៗ…។
២.អាហារពណ៌លឿង
អាហារពណ៌លឿង សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយជំរុញដល់ការមានកូន។ អាហារប្រភេទនេះ មាននៅក្នុងការ៉ុត ល្ពៅ និងដំឡូងជ្វា ជាដើម។
៣.ស្លឹកបន្លែពណ៌បៃតង
បន្លែពណ៌បៃតង ត្រូវបានគេរកឃើញមានផ្ទុកជាតិអាស៊ីតហ្វូលិក ដែលអាចជួយជំរុញដល់ការមានផ្ទៃពោះ ប្រកបដោយសុវត្ថិភាព។ អ្នកជំនាញបានណែនាំឲ្យទទួលទានស្លឹកស្ពៃ ស្ពៃរួញៗ និងបន្លែងពណ៌បៃតងដទៃទៀត។
៤.ញ៉ាំបន្លែ និងផ្លែឈើ ពេលមករដូវ
គ្រប់ប្រភេទបន្លែ និងផ្លែឈើស្រស់ៗ អ្នកត្រូវព្យាយាមទទួលទានឲ្យបាច្រើនក្នុងពេលមករដូវ ព្រោះវាមានផ្ទុកសារធាតុចិញ្ចឹម និងវីតាមីនខ្ពស់(ដូចជា វីតាមីន B1, B2, B3, B12, A, C, D, E, K ) សុទ្ធតែអាចជួយជំរុញឲ្យឆាប់មានកូន។
៥.បន្ថែមវីតាមីន និងសារធាតុរ៉ែ
ក្រៅពីអាហារដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ដើម្បីជួយជំរុញឲ្យឆាប់មានផ្ទៃពោះ អ្នកក៏អាចទទួលទានថ្នាំគ្រាប់បានដែរ ក៏ប៉ុន្តែថ្នាំទាំងនោះត្រូវត្រួតពិនិត្យដោយគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ។
ដូច្នេះហើយ ប្រសិនបើគូស្នេហ៍ទាំងឡាយចង់ឆាប់មានកូនដូចបំណង គួរតែព្យាយាមអនុវត្តតាមអ្វីដែលបានរៀបរាប់ពីខាងលើនេះ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដកស្រង់ពី៖ pregnancyvideo
មតិយោបល់