ព័ត៌មានសុខភាព

ធ្វើបែបនេះមួយសប្តាហ៍ ស្បែកនឹងស្រស់ស្អាតដូចបំណង

តើលោកអ្នក ធ្លាប់ប្រើប្រាស់ផលិតផលអស់ជាច្រើនមកហើយ ប៉ុន្តែផ្ទៃមុខនៅតែមិនស្រស់ស្អាតដូចបំណងទៀតមែនទេ? ប្រទាលកន្ទុយក្រពើ ជាឱសថធម្មជាតិសម្រាប់ដោះស្រាយបញ្ហាស្បែកជាច្រើនដូចជា មុខមុន ស្បែកស្ងួត និងជាំ ដោយសារកម្តៅព្រះអាទិត្យជាដើម។ ដើម្បីទទួលបានប្រសិទ្ធភាពការប្រើប្រាស់ពីប្រទាលកន្ទុយក្រពើ លោកអ្នកត្រូវអនុវត្តតាមរបៀបខាងក្រោម៖

អត្ថប្រយោជន៍នៃធាតុផ្សំ៖

– ប្រទាលកន្ទុយក្រពើ អាចព្យាបាលស្នាមក្រហម រលាក និងកន្ទួលដែលបណ្តាលមកពីកម្តៅព្រះអាទិត្យ
– សំបកក្រូច អាចព្យាបាលស្បែកខ្មៅស្រអាប់
– ទឹកក្រូចឆ្មា អាចធ្វើឲ្យស្បែកស្រអាប់ប្រែជាស្រស់ថ្លា

ការអនុវត្ត៖
– កោសសាច់ប្រទាលកន្ទុយក្រពើឲ្យបាន២ស្លាបព្រាបាយ
– រួចលាយជាមួយសំបកក្រូច និងទឹកក្រូចឆ្មា ២ស្លាបព្រាបាយ
– ក្រឡុកឲ្យក្លាយទៅជាល្បាយតែមួយ
– ចាប់ផ្តើមលាបនៅលើស្បែក ដែលខ្មៅស្រអាប់ដោយសារកម្តៅព្រះអាទិត្យ
– ទុកឲ្យល្បាយធ្វើសកម្មភាពចំនួន ១៥នាទី រួចលាងឲ្យស្អាតជាមួយទឹកត្រជាក់

បន្ទាប់ពីអនុវត្តវិធីនេះ បានចំនួនមួយសប្តាហ៍ លោកអ្នកនឹងទទួលបានអារម្មណ៍ប្លែកជាក់ជាមិនខាន។

បញ្ជាក់៖
អ្នកអាចនឹងត្រូវការពេលវេលាយូរជាងមួយសប្តាហ៍ គឺអាស្រ័យទៅបញ្ហាស្បែករបស់លោកអ្នក៕

មតិយោបល់