ក្រុមហ៊ុន Samsung SDI នឹងត្រូវផ្គត់ផ្គង់ថាមពលថ្មសម្រាប់ទូរស័ព្ទដៃ Galaxy S8 ហើយរបាយការណ៍ថ្មីមួយចង្អុលបង្ហាញថាទូរស័ព្ទ Galaxy S8 និង S8 Plus នឹងមានថាមពលថ្មធំជាងទូរស័ព្ទ S7 ទៅទៀត។ ដោយ Galaxy S8 នឹងមានថាមពលថ្ម 3,250mAh ហើយ S8 Plus នឹងមាន 3,750mAh នេះបើយោងតាមរបាយការណ៍ដដែល។ រីឯ Galaxy S7 មានថាមពលថ្មត្រឹម 3,000mAh និង S7 Edge ត្រឹម 3,600mAh ប៉ុណ្ណោះ។
ថាមពលពលថ្មប៉ុននេះនឹងអាចបំពេញតាមតម្រូវការទូរស័ព្ទដៃ Galaxy S8 ដែលមានអេក្រង់ ៥.៨ អ៊ីញ និង S8 Plus អេក្រង់ ៦.២ អ៊ីញ ដោយសារ Galaxy S8 និង S8 Plus ត្រៀមបង្ហាញខ្លួននេះនឹងបំពាក់ដោយអង្គប្រតិបត្តិ Snapdragon 835 និងត្រូវបានរាយការណ៍មកទៀតថាថាមពលថ្មរបស់ពួកវានឹងមានប្រសិទ្ធភាពខ្ពស់ជាង S7 ដែលបានបំពាក់ដោយអង្គប្រតិបត្តិ Snapdragon 820 សេរ៊ីមុន។
ប្រភពមិនទាន់ច្បាស់ការមួយនេះបានធ្វើការរំពឹងទុកជាមុនថា Galaxy S8 និង S8 Plus នឹងចេញមកដាក់លក់នៅក្នុងថ្ងៃទី ២១ ខែមេសា ខាងមុខនេះជាមួយនឹងតម្លៃខ្ទង់ ៨៦០ ដុល្លារ សម្រាប់ S8 និង ៩៧០ ដុល្លារ សម្រាប់ S8 Plus៕
ប្រភពព័ត៌មាន៖ sammobile.com
មតិយោបល់