ព័ត៌មានសុខភាព

ក្រោកពីគេងភ្លាមគួរដុសធ្មេញ ឬផឹកទឹកមុន?

មនុស្សគ្រប់រូបតែងតែដុសធ្មេញ បន្ទាប់ពីភ្ញាក់ពីគេងភ្លាម ព្រោះនេះជាទម្លាប់ធ្វើអនាម័យដើម្បីសម្អាតក្លិនមិនល្អ ព្រមទាំងបាក់តេរីផ្សេងៗដែលមាននៅក្នុងមាត់។ ប៉ុន្តែ មនុស្សស្ទើរតែ៩០ភាគរយមិនដឹងថា ក្រោយពេលក្រោកពីគេងភ្លាម ពួកគេគួរតែទទួលទានទឹក ឬក៏ដុសធ្មេញមុនទើបល្អនោះទេ។

ការដុសធ្មេញបន្ទាប់ពីភ្ញាក់ពីគេងភ្លាមអាចជួយសម្អាតមាត់ធ្មេញ ព្រមទាំងមានខ្យល់ដង្ហើមស្រស់ថ្លា។ តែគួរឲ្យស្តាយ ពីព្រោះអង់ស៊ីម និងបាក់តេរីមានប្រយោជន៍ជាច្រើនត្រូវបានបាត់បង់។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកលាងជម្រះថ្នាំដុសធ្មេញមិនស្អាតទេ វានឹងធ្លាក់ចូលទៅក្នុង ពោះតាមរយៈអាហារដែលអ្នកទទួលទាន យូរៗទៅអាចបង្កឲ្យកើតជំងឺពោះវៀន។

ដូច្នេះ តើគួរធ្វើដូចម្តេចទើបល្អ?
បើយោងតាមអនុសាសន៍របស់ទន្តពេទ្យបានបង្ហាញថា វិធីដ៏ល្អក្រោយពេលក្រោកពីគេង អ្នកគួរតែទទួលទានទឹកក្តៅឧណ្ឌៗមួយកែវជារៀងរាល់ព្រឹក បន្ទាប់មកខ្ពុរមាត់ដោយប្រើទឹកអំបិល។ ការទទួលទានទឹកក្តៅឧណ្ឌៗអាចជួយលើកកម្ពស់បាក់តេរីល្អនៅក្នុងក្រពះ រួមទាំងអត្ថប្រយោជន៍មួយចំនួនទៀត៖
– ជួយជំរុញដល់ចលនារបស់ពោះវៀន បង្កើនល្បឿនដំណើរការបញ្ចេញចោល និងការពារការទល់លាមក។
– ជួយឲ្យរាងកាយងាយស្រួលក្នុងការស្រូបយកសមាធាតុមានប្រយោជន៍ពីក្រពះ។
– ផ្គត់ផ្គង់ជាតិទឹកយ៉ាងឆាប់រហ័សដល់រាងកាយ បង្កើតកោសិកាឈាមឡើងវិញ និងធ្វើឲ្យសាច់ដុំរឹងមាំ។

ប៉ុន្តែអ្នកត្រូវចាំថា បន្ទាប់ពីទទួលទានអាហាររយៈពេល ៣០នាទី អ្នកត្រូវដុសធ្មេញឲ្យស្អាត ដើម្បីការពារមិនឲ្យមានដង្ហើមអាក្រក់ និងកើតជំងឺពុកធ្មេញជាដើម៕

មតិយោបល់