ព័ត៌មានសុខភាព

រូបមន្តសម្លាប់មូស និងកន្លាត តាមបែបធម្មជាតិ បាញ់ភ្លាមងាប់គ្មានសល់

តើអ្នកស្អប់សត្វមូស កន្លាត រុយ ដែលតែងតែមករំខានការរស់នៅរបស់អ្នកមែនទេ? សត្វទាំងអស់នេះមិនត្រឹមតែជាមេរំខានប៉ុណ្ណោះទេ ពួកវាថែមទាំងអាចចម្លងរោគផ្សេងៗដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពថែមទៀត។ ដូច្នេះហើយ ប្រសិនបើនៅក្នុងផ្ទះរបស់លោកអ្នក សម្បូរសត្វចង្រៃទាំងអស់នេះ គួរតែប្រញាប់រកវិធីកម្ចាត់វាចោលទៅ។

តើមានវិធីអ្វី អាចកម្ចាត់ពពួកសត្វអស់ទាំងនេះបាន? ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់សុខភាព អ្នកអាចប្រើប្រាស់ផលិតផលដែលផ្សំធម្មជាតិវិញល្អជាង។

ធាតុផ្សំ៖

– ប្រេងអូលីវ កន្លះពែង (ឬប្រេងដែលធ្វើពីបន្លែផ្សេងៗ)
– សាប៊ូកក់សក់ កន្លះពែង
– ទឹកខ្មេះ កន្លះពែង

ការរៀបចំ៖
– លាយសមាសភាគទាំងអស់នេះបញ្ចូលគ្នាឲ្យសព្វល្អ។
– បន្ទាប់មកច្រកចូលទៅក្នុងដបសម្រាប់បាញ់(ដបស្ព្រាយ ឬដបទឹកអប់ចាស់ៗ)
– បាញ់កន្លែងដែលសត្វមូស និងកន្លាតចូលចិត្តរស់នៅ ជាពិសេសផ្ទះបាយ កន្លៀតទូ ឬបន្ទប់ទឹក…។

អនុវត្តរូបមន្តធម្មជាតិមួយនេះ សត្វល្អិតចង្រៃនឹងងាប់ជាបន្តបន្ទាប់ ហើយលែងហ៊ានមករំខានជីវិតរស់នៅរបស់អ្នកទៀតហើយ៕

មតិយោបល់