ផលប៉ះពាល់នៃជំងឺទឹកនោមផ្អែម មកលើភ្នែក ជើង និងតម្រងនោម ត្រូវបានគេដឹងរួចមកហើយ តែទោះជាយ៉ាងណាមនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងអំពីផលប៉ះពាល់មកលើផ្លូវភេទនោះទេ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ជំងឺនេះ អាចជះឥទ្ធិពលអាក្រក់ដល់ជីវិតផ្លូវភេទ ៥ចំណុច។
ងាប់លិង្គ
តើអ្នកដឹងទេ ប្រហែលជា ៥០ភាគរយនៃបុរសដែលមានជំងឺទឹកនោមផ្អែម (ប្រភេទទី១ និងទី២) មានបញ្ហាងាប់លិង្គ? នេះក៏ដោយសារតែចរន្តឈាមទៅកាន់លិង្គ និងសរសៃប្រសាទ ត្រូវបានខូចខាតដោយសារតែជំងឺទឹកនោមផ្អែម ជាពិសេសអសមត្ថភាពក្នុងការឡើងរឹងតែម្តង។
ខ្សោយគុណភាពមេជីវិតឈ្មោល
ប្រសិនបើអ្នកមានបញ្ហាឡើងរឹង និងប្រើប្រាស់ថ្នាំជំនួយផ្លូវភេទ អ្នកគួរតែមានការប្រុងប្រយ័ត្ន ព្រោះវាអាចប៉ះពាល់ដល់គុនភាពនៃមេជីវិតឈ្មោល ហើយក៏អាចប៉ះពាល់ដល់ឥទ្ធិពលនៃការអភិវឌ្ឍន៍អំប្រ៊ីយ៉ុង ផងដែរ។
បន្ថែមលើសពីនេះ ការស្រាវជ្រាវបានបង្ហាញថា ជាតិស្ករក្នុងឈាមខ្ពស់ អាចរំខានដល់ការបន្តពូជ ហើយក៏ធ្វើឲ្យចលនាមេជីវិតឈ្មោលចុះខ្សោយ។
កាត់បន្ថយចំណង់ផ្លូវភេទ
តើអ្នកបាត់បង់ចំណង់ផ្លូវភេទមែនទេ? ប្រសិបើដូច្នោះមែន អ្នកគួរតែប្រញាប់ទៅធ្វើតេស្តជាតិស្ករក្នុងឈាម ពីព្រោះជំងឺទឹកនោមផ្អែម អាចបណ្តោលឲ្យចំណង់ផ្លូវភេទចុះខ្សោយទាំងបុរស និងស្ត្រី។
ទ្វារមាសស្ងួត
ស្ថានភាពនេះ គឺកើតមានឡើងជាទូទៅចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែម ដែលសកម្មជាមួយនឹងសកម្មភាពផ្លូវភេទ ហើយក៏ត្រូវការព្យាបាលអាំងស៊ុយលីន ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។ លើសពីនេះ ហានិភ័យខ្ពស់ចំពោះស្ត្រីអស់រដូវ ដែលមានជំងឺទឹកនោមផ្អែម ប្រភេទទី១ ឬទី២។
ហានិភ័យឆ្លងមេរោគ
ក្នុងករណីដែលអ្នកមានជំងឺទឹកនោមផ្អែម អាចប្រឈមនឹងហានិភ័យដូចជា រលាកទ្វារមាស ឆ្លងមរោគផ្សិត ឬឆ្លងមេរោគលើផ្លូវបង្ហូរនោម ខ្ពស់ជាងអ្នកដែលមិនមានជំងឺ។
ហេតុនេះ ប្រសិនបើអ្នកមិនអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមបាននោះទេ ជីវិតផ្លូវភេទរបស់អ្នកច្បាស់ជាជួបផលលំបាកជាមិនខាន៕
ដកស្រង់ពី៖ soha
មតិយោបល់