បន្ទាប់ពីការវះកាត់បានជោគជ័យ ក្រុមគ្រូពេទ្យបានរកឃើញពងតេញ៉ាំង ជាង ៣០ នៅក្នុងខួរក្បាលរបស់អ្នកជំងឺ។ បើយោងតាមសារព័តមាន Daily Star បានឲ្យដឹងថា លោក Wu Mingsheng អាយុ ៤៦ឆ្នាំ មានការឈឺចាប់ខួរក្បាល និងចង្អោរយ៉ាងខ្លាំង ដែលតម្រូវឲ្យចូលមន្ទីរពេទ្យជាបន្ទាន់។ ស្ថានភាពនេះនៅតែបន្ត ជាមួយនឹងអ្នកជំងឺ អស់រយៈពេល កន្លះឆ្នាំ។
គ្រូពេទ្យបានធ្វើការសន្និដ្ឋានថា លោក Wu មានដុំសាច់ក្នុងខួរក្បាល ប៉ុន្តែនៅពេលវះកាត់បើកឆ្អឹងខួរក្បាល វេជ្ជបណ្ឌិតបែរជារកឃើញពងតេនញ៉ាជាង ៣០ នៅក្នុងខួរក្បាលរបស់គាត់ទៅវិញ។
ក្រុមអ្នកជំនាញជឿថា តេនញ៉ា បានចូលទៅក្នុងខួរក្បាលរបស់អ្នកជំងឺ នៅពេលបរិភោគសាច់ជ្រូកឆៅ។ ពងតេញ៉ា នេះហើយដែលធ្វើឲ្យលោក Wu មានការឈឺចាប់ គឺមិនមែនដុំសាច់មហារីកឡើយ។
មួយសប្តាហ៍បន្ទាប់ពីវះកាត់ លោក Wu ត្រូវបានជាសះស្បើយបន្តិចម្តងៗ ដោយគ្មានការឈឺចាប់ ឬក្អួតចង្អោរទៀតឡើយ។
ការឆ្លងមេរោគតេនញ៉ា ចូលទៅក្នុងខ្លួនមនុស្សមិនបង្ហាញរោគសញ្ញាច្បាស់លាស់នោះទេ ប៉ុន្តែករណីខ្លះអ្នកអាចសង្កេតឃើញតាមរយៈ ការឈឺចាប់ក្នុងពោះ ក្រពះពោះវៀន ឬសរសៃប្រសាទមានការរំខាន ឬក៏ឃើញពងតេញ៉ា ដោយមកតាមលាមកនៅពេលបន្ទោបង់៕
ដកស្រង់ពី៖ soha
មតិយោបល់