ព័ត៌មានកីឡា

Wenger ​ថា​មិន​យក Benzema ​ទេ ​ទោះ​ជា Real ​ប្រកាស​លក់​ឱ្យ​ក៏​ដោយ

លោក Arsene Wenger ​អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​បញ្ជាក់​ថា​លោក​មិន​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ Karim Benzema ​នោះ​ទេ ​បើ​ទោះ​ជា​ក្លឹប Real Madrid ​ប្រកាស​លក់​ចេញ​ក៏​ដោយ។

Arsenal ​តាម​ទិញ​កីឡាករ​របស់​ក្រុម​អធិរាជ​ស​ខាង​លើ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ​ដោយ​ហេតុ​ថា​ក្លឹប​នៅ​អេស្ប៉ាញ​មួយ​នេះ​មិន​ចង់​លក់​ចេញ។ យ៉ាងណាមិញ ​នៅ​ពេល​ថ្មី​ៗ​នេះ ​លោក ​Florentino Perez ​ប្រធាន​ក្លឹប Real Madrid ​បាន​ចេញ​មក​បើក​ផ្លូវ​ឱ្យ​លក់ Benzema ​ចេញ​ហើយ ​ក្រោយ​ពី​លេង​មិន​ល្អ​ប៉ុន្មាន​ប្រកួត​កន្លង​មក ​ហើយ​មិន​ត្រូវ​ចិត្ត​អ្នក​គាំទ្រ​ទៀត។

យ៉ាងណាមិញ ទន្ទឹម​នឹង​រឿង​នេះ​ដែរ ​លោក Wenger ​បាន​ចេញ​មក​បដិសេធ​ថា​ក្រុម Arsenal ​មិន​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ Benzema ​ទៀត​ទេ ​ហើយ​កីឡាករ​ដទៃ​ទៀត​ក៏​មិន​ត្រូវ​ការ​ដែរ ​ព្រោះ​ពួកគេ​មាន​កីឡាករ​សម្រាប់​ត្រៀម​រដូវ​កាល​នេះ​រួច​អស់​ហើយ។

Benzema ​រដូវ​កាល​នេះ​ហាក់​មិន​សួវ​បាន​ចូល​លេង​នោះ​ទេ ដោយសារ​តែ​មាន​របួស​ផង ​និង​មាន​ដៃ​គូ​ប្រជែង Morata ​ផង។ ខណៈ​ដែល​២៧​ប្រកួត​កន្លង​មក​នេះ រូបគេ​រក​គ្រាប់​បាល់​បាន​១២​គ្រាប់​ដែរ៕

មតិយោបល់