ព័ត៌មានសុខភាព

គួរឲ្យភ្ញាក់ផ្អើលមែន! ទារកក្នុងផ្ទៃក៏ចេះកើតជំងឺបាក់ទឹកចិត្តដែរ

ជំងឺបាក់ទឹកចិត្ត ច្រើនតែកើតមានចំពោះតែមនុស្សធំប៉ុណ្ណោះ ប៉ុន្តែបើយោងតាមគេហទំព័រ boldsky បាន​ចុះផ្សាយឲ្យដឹងថា ជំងឺធ្លាក់ទឹកក៏អាចកើតមានចំពោះទារកក្នុងផ្ទៃដែរ។ ជំងឺបាក់ទឹកចិត្ត ជាប្រភេទជំងឺផ្លូវអារម្មណ៍ ដែលកើតឡើងដោយសារកត្តាមួយចំនួនបានផ្លាស់ប្តូរសារធាតុគីមីក្នុងខួរក្បាល ហើយប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដូចជាអាការៈមួរម៉ៅច្រើន គ្មានចំណង់ចង់ធ្វើការ និងតែចង់នៅស្ងៀមស្ងាត់ម្នាក់ឯង។ រីឯទារកក្នុងផ្ទៃវិញ យើងមិនអាចមើលនឹងភ្នែកទទេបាននោះទេ លុះត្រាតែពិនិត្យតាមបែបវេជ្ជសាស្រ្ត។ ដូច្នេះហើយបានជាគ្រូពេទ្យតម្រូវឲ្យស្រ្តីមានផ្ទៃពោះឧស្សាហ៍ទៅពិនិត្យសុខភាពជាទៀតទាត់។

ជាទូទៅ ស្រ្តីមានផ្ទៃពោះត្រូវទៅមន្ទីរពេទ្យដើម្បីពិនិត្យឲ្យដឹងថា ទារកក្នុងផ្ទៃមានសុខភាពបែបណា។ ប្រសិនបើទារកមានសញ្ញាមិនល្អក្នុងដំណាក់កាលដំបូង គ្រូពេទ្យមានវិធីការពារសង្គ្រោះទារកបានទាន់ពេលវេលា ដូចជាជំងឺគ្រុនស្វិតដៃជើង និងជំងឺឆែបអវៈយវៈជាដើម។ ចំពោះជំងឺបាក់ទឹកចិត្ត ក៏មិនខុសអីពីជំងឺទាំងនោះដែរ ប្រសិនបើគ្រូពេទ្យពិនិត្យឃើញទាន់ពេលវេលា ទារកនឹងមានឱកាសរួមផុតពីជំងឺនេះដែរ៕

មតិយោបល់