ព័ត៌មានសុខភាព

ឧស្សាហ៍ផឹកភេសជ្ជៈមានជាតិកាបូន ប្រយត្នកើតមហារីកសុដន់

ក្មេងស្រីដែលចូលចិត្តទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិកាបូនឌីអុកស៊ីតច្រើន អាចប្រឈមនឹងការកើតជំងឺមហារីកសុដន់កើនឡើង ៥ភាគរយ នៅពេលពួកគេធំពេញវ័យ។បើយោងតាមគេហទំព័រ soha ចុះផ្សាយថា ក្មេងស្រីដែលមានទម្លាប់ទទួលទានភេសជ្ជៈប្រភេទនេះច្រើនជាងមួយកំប៉ុងក្នុងមួយថ្ងៃ អាចប្រឈមមុខនឹងហានិភ័យនៃជំងឺមហារីកសុដន់កម្រិតខ្ពស់។ ជាពិសេស ការទទួលទានទឹកក្រូច ឬភេសជ្ជៈផ្សេងៗទៀត ដល់ទៅកន្លះលីត្រក្នុងមួយថ្ងៃ អាចមានផលអាក្រក់ដល់សុខភាពកាន់តែធ្ងន់ធ្ងរ។

អ្នកជំនាញបានប្រសាសន៍ថា “ក្មេងស្រីដែលទទួលទានភេសជ្ជៈច្រើនជាង ១កំប៉ុង ជារៀងរាល់ថ្ងៃ នឹងមានផលវិបាកនៅពេលមករដូវបីខែដំបូង”។

ការសិក្សាពីមុនបានរកឃើញថា ក្មេងស្រីដែលចាប់ផ្តើមមករដូវមុនអាយុ ១២ឆ្នាំ ប្រឈមនឹងហានិភ័យកើតជំងឺមហារីកសុដន់ ៣០ភាគរយ។ អ្នកជំនាញជាច្រើនជឿថា រាងកាយក្មេងស្រីដែលរីកចម្រើនលឿនជាងធម្មតា ងាយប្រឈមនឹងការកើតជំងឺមហារីកនៅថ្ងៃអនាគត។

លើសពីនេះទៅទៀត ការសិក្សានៅប្រទេស កាណាដា ក៏បានបង្ហាញដែរថា ស្ត្រីដែលទទួលទានភេសជ្ជៈមានជាតិកាបូនច្រើនជាង៣កំប៉ុងក្នុងមួយសប្តាហ៍ អាចបង្កើនហានិភ័យនៃការវិវត្តទៅរកជំងឺមហារីកសុដន់ច្រើនជាងមនុស្សស្រីធម្មតា៕

មតិយោបល់