មនុស្សស្រីជាច្រើនតែងតែយល់ថា ការប្រើដៃបបោសអង្អែលពីដៃគូធ្វើឲ្យពួកគេមានអារម្មណ៍រំជើបរំជួល និងមានក្តីសុខកាន់តែខ្លាំង។ ចំណុចនេះត្រូវបានគេទទួលស្គាល់ថា វាជាការពិត ប៉ុន្តែបើអ្នកចង់ការបង្កាត់ភ្លើងស្នេហ៍មានសេក្តីសុខកាន់តែខ្លាំង គួរតែចៀសវាងនូវកត្តាមួយចំនួន។
និយាយច្រើនពេក
ការនិយាយច្រើនពេក ឬលេងសើចច្រើនពេក គឺជាកំហុសឆ្គងមួយក្នុងពេលបង្កាត់ភ្លើងស្នេហ៍ ព្រោះវាអាចប៉ះពាល់ដល់ទំនាក់ទំនងស្នេហារបស់អ្នក។
ទទួលទានគ្រឿងស្រវឹងច្រើនពេក
ការទទួលទានគ្រឿងស្រវឹងល្មមៗអាចជួយដល់ការរួមភេទ និងធ្វើឲ្យមានភាពផ្អែមល្អែមកាន់តែខ្លាំង។ ផ្ទុយទៅវិញបើអ្នកទទួលទានគ្រឿងស្រវឹងច្រើនពេករហូតដល់បាត់បង់ម្ចាស់ការលើខ្លួនឯង វានឹងធ្វើឲ្យអ្នកអស់អារម្មណ៍សម្រើបក្នុងការរួមភេទ។ ការទទួលទានគ្រឿងស្រវឹងច្រើនពេកក៏អាចប៉ះពាល់ដល់ថាមពលរួមភេទដែរ។
គ្មានអនាម័យ
ខ្លួនប្រាណមានអនាម័យ គឺជាធាតុចាំបាច់មួយដែលអាចជួយលើកកម្ពស់ដល់ភាពទាក់ទាញផ្លូវភេទ។ មិនថាអ្នកជាមនុស្សស្រស់ស្អាតដែលមានភាពទាក់ទាញប៉ុណ្ណាទេ តែបើគ្មានអនាម័យ ជីវិតផ្លូវភេទរបស់អ្នកក៏យ៉ាប់ដែរ។
ភាពអៀនខ្មាស់
សកម្មភាពអៀនខ្មាស់ ដោយការពួនលាក់ខ្លួននៅក្នុងភួយមិនមែនជារឿងល្អចំពោះការរួមភេទនោះឡើយ។ ដូច្នេះអ្នកត្រូវតាំងខ្លួនជាមនុស្សធំពេញវ័យ ហើយហ៊ានប្រឈមជាមួយនឹងដៃគូ ទើបការរួមភេទរបស់អ្នកបានល្អប្រសើរ។
ឥរិយាបថដដែលៗ
ឥរិយាបថ ឬស្តាយ៍ដដែលៗ អាចធ្វើឲ្យដៃគូរបស់អ្នកមានភាពធុញទ្រាន់ ហើយលែងមានអារម្មណ៍ចំពោះការរួមភេទ។ ស្រមៃមើលថាប្រសិនបើអ្នកញ៉ាំអាហារដដែលៗជារៀងរាល់ថ្ងៃ តើអ្នកមានអារម្មណ៍យ៉ាងណា? ការផ្លាស់ប្តូរស្តាយ៍ថ្មីៗ គឺវិធីមួយដែលធ្វើឲ្យគាត់នៅតែចង់គេងជាមួយអ្នក។
បំភ្លេចភាពតានតឹង
បើរាត្រីទឹកឃ្មុំរបស់អ្នកពិតជាមិនមានភាពទាក់ទាញផ្លូវភេទទេនោះ ត្រូវរៀនបន្ធូរអារម្មណ៍ បំភ្លេចចោលនូវភាពតានតឹងក្នុងជីវិត ហើយត្រូវព្យាយាមធ្វើចិត្តឲ្យរីករាយជាមួយនឹងដៃគូឲ្យបានច្រើន៕
មតិយោបល់