ដំណាក់កាលមានផ្ទៃពោះស្ត្រីអាចងាយប្រឈមនឹងជំងឺផ្សេងៗ ដោយសារតែការផ្លាស់ប្តូរនៃអ័រម៉ូនធ្វើឲ្យប្រព័ន្ធភាពស៊ាំការពាររាងកាយចុះទន់ខ្សោយ។
ជាពិសេសជំងឺគ្រុនផ្តាសាយ ត្រូវាបានគេចាត់ទុកជាជំងឺដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះប្រសិនបើប្រើថ្នាំផ្តេសផ្តាសអាចមានគ្រោះថ្នាក់ដល់ទារក។ ជំងឺនេះអាចឆ្លងតាមរយៈម្ហូបអាហារ ទឹក ខ្យល់ ដែលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និងកើតមានរោគសញ្ញាមួយចំនួន។
តើការលេបថ្នាំព្យាបាលជំងឺគ្រុនផ្តាសាយ ក្នុងពេលមានផ្ទៃពោះមានសុវត្ថិភាពដែរទេ?
អ្នកស្រាវជ្រាវបានធ្វើការស្ទាបស្ទង់ទៅលើស្ត្រីមានផ្ទៃពោះជាង ៦,០០០នាក់ ដែលឆ្លងជំងឺគ្រុនផ្តាសាយ និងផ្តល់ថ្នាំកម្រិតស្រាលដល់ពួកគេដើម្បីកាត់បន្ថយរោគសញ្ញា។ អ្នកស្រាវជ្រាវបានរកឃើញថា ការប្រើថ្នាំត្រឹមត្រូវក្នុងកម្រិតស្រាល មិនមានហានិភ័យចំពោះស្ត្រីមានផ្ទៃពោះ និងទារកដែលមិនទាន់កើតនោះទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវក៏បានបន្ថែមទៀតថា នៅពេលកើតជំងឺគ្រុនផ្តាសាយស្ត្រីមាផ្ទៃពោះគួរតែប្រើថ្នាំតាមវេជ្ជបញ្ជារគ្រូពេទ្យ និងកម្រិតថ្នាំគួរតែកំណត់ដោយគ្រូពេទ្យផងដែរ។
សូមចាំថា ការប្រើប្រាស់ថ្នាំគ្មានវេជ្ជបញ្ជារត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ បើធ្ងន់ធ្ងរអាចរលូតបាន៕
ដកស្រង់ពី៖ soha
មតិយោបល់