ព័ត៌មានសិល្បៈ និងកម្សាន្ត

Kylie Jenner ចំណាយ ១២ លានដុល្លារ ទិញវិមានទី បួន

គម្រប់ខួបអាយុ ១៩ ឆ្នាំ របស់តារាស្រី ហូលីវូត នាង Kylie Jenner បានចំណាយលុយ ១២ លានដុល្លារ ទិញវិមានប្រណិត ទី បួន នៅក្នុងរដ្ឋ កាលីហ្វញ៉ា សហរដ្ឋអាមេរិក ដោយវិមានប្រណិតលំដាប់ រ៉េស៊ីដង់ មានបន្ទប់គេងចំនួន ៨ បន្ទប់ នឹងមានបន្ទប់ទឹក ១១ បន្ទប់ នេះដោយយោងតាមការចេញផ្សាយរបស់ គេហទំព័រ mansionglobal នៅថ្ងៃទី ១៤ ខែ កុម្ភ: ឆ្នាំ ២០១៧ ។

ព័ត៌មាន ១៨ ខែចុងក្រោយ របស់តារាបង្ហាញម៉ូដ Kylie Jenner នៅក្នុងចំណោមត្រកូលបង្ហាញម៉ូដ នាង Kardashian-Jenner បានចំណេញការលក់ផ្ទះរបស់ខ្លួន ពីតម្លៃ ២,៧ លានដុល្លារ ចំនេញរហូតបានទៅដល់ ៦ លានដុល្លារ ដោយគ្រាន់តែនាងកែច្នៃ រចនាម៉ូដបន្ថែមបន្ដិចបន្តួចតែប៉ុណ្ណោះ កាលពីឆ្នាំ ២០១៦ ខែ មេសា ថ្មីៗនេះ ។

គួរបញ្ជាក់ផងដែរថា កាលពីខែ សីហា ឆ្នាំ ២០១៥ នាងបានទិញអគារមួយ ដែលមានតម្លៃ ៤,៥ លានដុល្លារ ដើម្បីធ្វើជាអគារគ្រឿងសំអាង នឹងជាអគារទទួលមិត្តភក្ដិស្និទ្ធស្នាលរបស់នាង ដោយឲ្យឈ្មោះអគារនេះថា Kylie Style ៕

មតិយោបល់