ស្លឹកគ្រៃ គឺជាប្រភពនៃអាស៊ីតហ្វីលិក ស័ង្កសី ម៉ាញេស្យូម ទង់ដែង ដែក កាល់ស្យូម ម៉ង់ហ្គាណែស វីតាមីនA ផូស្វ័រ និងវីតាំមីនC ។ សមាសធាតុទាំងអស់នេះហើយ ដែលធ្វើឲ្យស្លឹកគ្រៃក្លាយជាឱសថកាត់បន្ថយការឈឺចាប់ ប្រឆាំងការរលាក សម្លាប់មេរោគ បញ្ចុះទឹកនោម បាក់តេរី និងជាភ្នាក់ងារប្រឆ្នាំងនឹងជំងឺមហារីក។
តែទោះជាយ៉ាងណាក៏ដោយ បើយោងតាមគេហទំព័រ momjunction បានបង្ហាញថា អ្នកដែលមានផ្ទៃពោះគួរតែប្រុងប្រយត្នចំពោះការទទួលទានតែស្លឹកគ្រៃ ព្រោះវាអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទាំងម្តាយ និងកូនក្នុងផ្ទៃ។
ខាងក្រោមនេះជាផលប៉ះពាល់ ៣ចំណុចដែលអ្នកជំនាញបានធ្វើការព្រមាន៖
១.ប្រតិកម្មអាឡែស៊ី
ការទទួលទានតែស្លឹកគ្រៃក្នុងអំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យមានបញ្ហាអាឡែស៊ី ហើយវានឹងបង្ហាញរោគសញ្ញាដូចជា កន្ទួលរមាស់នៅលើស្បែក ឈឺទ្រូង ពិបាកដកដង្ហើម និងហើមបំពង់ក។
២.រំញោចលំហូរឈាមរដូវ
នៅពេលដែលស្ត្រីមានការឈឺចាប់ ឬក៏មករដូវមិនទៀង អាចទទួលទានតែស្លឹកគ្រៃដើម្បីសម្រួលដល់លំហូរឈាម។ តែទោះជាយ៉ាងណា សមាសធាតុសកម្មនៅក្នុងតែស្លឹកគ្រៃអាចនាំឲ្យមានការធ្លុះធ្លាយភ្នាសការពារទារកមួយរំពេច ហើយបង្កឲ្យរលូតកូនបាន។
៣.បញ្ចុះជាតិស្ករក្នុងឈាម
ជាធម្មតាការប្រើប្រាស់តែស្លឹកគ្រៃក្នុងអំឡុងពេលមានផ្ទៃពោះ អាចកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមយ៉ាងឆាប់រហ័ស។ ដូច្នេះ សម្រាប់ស្ត្រីដែលមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ មិនគួរប្រើប្រាស់តែស្លឹកគ្រៃនោះទេ។
ចំណាំ៖ ចំពោះការទទួលទានតែស្លឹកគ្រៃ ឬបន្ថែមស្លឹកគ្រៃនៅក្នុងម្ហូបអាហារតិចតួច មិនបង្កឲ្យមានផលវិបាកនោះទេ៕
មតិយោបល់