ព័ត៌មានសិល្បៈ និងកម្សាន្ត

ជេន ជីរ៉ាយុ បង្ហាញអារម្មណ៍ពិតមុនមកដល់ ភ្នំពេញ

កាលពីថ្ងៃទី ១៦ ខែ កុម្ភៈ នៅសណ្ឋាគារ អានាន់ត្រា ស្យាម នៅទីក្រុង បាងកក តារាសម្ដែងឯកប្រុសល្បីឈ្មោះ នាយ ជេន ជីរ៉ាយុ បានផ្ដល់បទសម្ភាសន៍កម្មវីធី ” Mass Gruop 2017 ” ជុំវិញពីរឿងជំនួបជាមួយអ្នកគាំទ្រលោក នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។

នាយ ជេន បានបង្ហើបប្រាប់ថា ” បន្តិចទៀតនេះ នឹងមានការណាត់ជួប ហ្វេនៗ នៅទីក្រុងភ្នំពេញ នៅថ្ងៃទី ២៥ ខែ កុម្ភៈ ហើយមានភាពភ្ញាក់ផ្អើលជាង ការណាត់ជួបរាល់ដង ដែលជាគ្រាដំបូងនេះគឺ មិនទាន់ដឹងថា អ្នកនៅទីនោះ ទទួលស្វាគមន៍កក់ក្ដៅយ៉ាងណា ឬទេ ល្អដែលឬទេ? ក៏ប៉ុន្ដែមានការប្រាប់មកវិញថា ល្អណាស់ ដូចគ្នានេះ” ។
ទន្ទឹមនឹងនេះ នាយ ជេន បានបន្តទៀតថា ” ខ្ញុំត្រៀមការសម្ដែងពិសេសជាច្រើន គឺធ្វើវាឲ្យល្អបំផុត ឥឡូវនេះខាងអ្នករៀបចំ​ គឺចង់ឲ្យយើងបានមក យើងបានទៅហើយគឺចង់ឲ្យគ្រប់គ្នាសប្បាយរីករាយ មានអ្នកមកកាន់តែច្រើន នឹងបានទទួលបទពិសោធល្អៗជាច្រើន នេះបើសួរថា មានភ្ញៀវកិត្តិយសទៅជាមួយទេ ? គឺថាគ្រានេះគឺមិនមានទេ ព្រោះត្រូវមើលសិនថា ទីនោះយ៉ាងមេចខ្លះ? ” ៕

មតិយោបល់