ព័ត៌មានសុខភាព

កូនបញ្ច្រាសជើង តើគួរធ្វើដូចម្តេច?

មាតាបិតាគ្រប់រូប តែងរំពឹងប្រាថ្នាឲ្យបុត្រធីតាឲ្យមានសុខភាពល្អ ដោយបានឆ្លងកាត់ការសម្រាលកូនប្រកបទៅដោយសុវត្តិភាព។ អ្នកម្តាយតែងតែមានការបារម្ភនៅពេលដែលថ្ងៃសម្រាលខិតជិតមកដល់ ជាពិសេសអ្នកដែលមានកូនទម្រង់បញ្ច្រាស ច្បាស់ជាមានចម្ងល់ជាច្រើនទាក់ទងនឹងបញ្ហានេះ។

១. តើអ្វីទៅជាការសម្រាលកូនទម្រង់បញ្ច្រាស?
ជាការសម្រាលកូនដោយផ្នែកចេញមុនគេ គឺគូថ ឬជើង ហើយផ្នែកក្បាលចេញមកតាមក្រោយទៅវិញ។ ទម្រង់នេះមានពី ៣% ទៅ ៤% នៃស្ត្រីមានផ្ទៃពោះទាំងអស់។

២. តើមូលហេតុអ្វីបានជាកូនមានទម្រង់បញ្ច្រាស?
មូលហេតុទាំងនោះមានដូចជាៈ
– កូនមិនគ្រប់ខែ
– កូនភ្លោះ
– កូនមិនគ្រប់លក្ខណៈ
– ទឹកភ្លោះមានច្រើន ឬតិចពេក
– សុកពាំងមាត់ស្បូន
– ទងសុកខ្លី ឬទងសុករុំ ក ទារក
– ម្តាយមានដុំស្បូន ឬដុំដៃស្បូន
– ម្តាយធ្លាប់មានកូនច្រើនដងរួចហើយ
– ម្តាយមានឆ្អឹងត្រគាកមិនប្រក្រតី
– ករណីខ្លះគ្មានមូលហេតុ។

៣. តើធ្វើដូចម្តេចទើបដឹងថាកូននៅទម្រង់បញ្ច្រាស?
យើងអាចដឹងបានតាមរយៈ
– ការស្ទាបពោះម្តាយ
– ការស្តាប់បេះដូងកូនដែលស្ថិតនៅផ្នែកលើនៃផ្ចិតម្តាយ
– ការពិនិត្យអេកូសាស្ត្រ
– ការលូកមើលតាមមាត់ស្បូនម្តាយ ដែលអាចធ្វើឡើងនៅពេលដែលមាត់ស្បូនបើកបានធំបន្តិច។

៤. តើស្ត្រីដែលមានទម្រង់កូនបញ្ច្រាសគួរធ្វើការវះកាត់ ឬអាចសម្រាលតាមធម្មជាតិបាន?
ស្ត្រីទាំងឡាយអាចធ្វើការសម្រាលតាមធម្មជាតិបាន លុះត្រាតែៈ
– ម្តាយមានអាងត្រគាកទូលាយល្អ និងមិនធាត់ខ្លាំង
– ម្តាយមិនធ្លាប់ធ្វើការវះកាត់យកកូនពីមុន
– ម្តាយគ្មានជំងឺផ្ទាល់ខ្លួន ដែលមិនអាចប្រឹងក្នុងសម្រាលកូនបាន
– គ្មានសុកពាំងមាត់ស្បូន
– ម្តាយគ្មានបញ្ហាក្នុងការសម្រាលកូនមុនៗ
– កូនមានទម្ងន់ចន្លោះ 2500g ទៅ 3800g
– ក្បាលកូនមិនមានទំហំធំខ្លាំង និងមិនងើយ
– កូននៅក្នុងពោះមិនមានសញ្ញាថាខ្សោយ
– កូនមិនមែនមិនគ្រប់ខែ
– មិនមានការបែកទឹកភ្លោះមុនឈឺពោះសម្រាល់រយៈពេលយូរ
– មានការយល់ព្រមអំពីម្តាយ និងក្រុមគ្រួសារក្នុងការសម្រាលកូនបញ្ច្រាសតាមបែបធម្មជាតិ។

«ការពិនិត្យផ្ទៃពោះឲ្យបានទៀតទាត់ និងត្រឹមត្រូវ គឺជាកត្តាចម្បងដែលនាំមកនូវសុខភាពល្អសម្រាប់ម្តាយ និងទារក!»

%e1%9e%80%e1%9e%bc%e1%9e%93%e1%9e%94%e1%9e%89%e1%9f%92%e1%9e%85%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%9f%e1%9e%87%e1%9e%be%e1%9e%84
%e1%9e%80%e1%9e%bc%e1%9e%93%e1%9e%94%e1%9e%89%e1%9f%92%e1%9e%85%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%9f%e1%9e%87%e1%9e%be%e1%9e%84%e1%9f%a1
%e1%9e%80%e1%9e%bc%e1%9e%93%e1%9e%94%e1%9e%89%e1%9f%92%e1%9e%85%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%9f%e1%9e%87%e1%9e%be%e1%9e%84%e1%9f%a2
%e1%9e%80%e1%9e%bc%e1%9e%93%e1%9e%94%e1%9e%89%e1%9f%92%e1%9e%85%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%9f%e1%9e%87%e1%9e%be%e1%9e%84%e1%9f%a3

ដកស្រង់ចេញពី៖ ផេកហ្វេសប៊ុក មន្ទីរពេទ្យ កាល់ម៉ែត

មតិយោបល់