ព័ត៌មានសុខភាព

របៀបគេងដ៏ត្រឹមត្រូវ ដែលផ្តល់អត្ថប្រយោជន៍​ខ្លាំងបំផុត​ដល់សុខភាព

ការទទួលទានដំណេកបានគ្រប់គ្រាន់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូប។ ប៉ុន្តែ ប្រសិនបើអ្នក​មាន​ទម្លាប់​គេងមិន​បាន​ត្រឹមត្រូវ អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ទោះបីជាអ្នកគេងបានច្រើនម៉ោងយ៉ាងណាក៏ដោយ។

យោងតាមគេហទំព័រ wittyfeed បានចេញផ្សាយថា ការគេងផ្អៀងខ្លួនមកខាងឆ្វេង ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសុខភាព ដូចជាធ្វើឲ្យបេះដូងមានដំណើរការបានល្អ និងសម្រួលដល់ក្រពេញកូនកណ្តុរ ក្នុងការកម្ចាត់ជាតិពុល ត្រង់ទឹករងៃ និងកាកសំណល់។ ម្យ៉ាងទៀត​ការគេង​បែបនេះ ក៏អាចជួយធ្វើឲ្យឈាមដើរស្រួល បង្កើតប្រព័ន្ធការពាររាងកាយ ហើយអាចជួយឲ្យប្រព័ន្ធរំលាយអាហារមានសមត្ថភាពកាន់តែខ្លាំង។

ផ្ទុយទៅវិញ ការគេងផ្អៀងមកខាងស្តាំ ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកយ៉ាងខ្លាំង។ ព្រោះសរីរាង្គមួយចំនួនដំណើរការខុសធម្មតា ដែលធ្វើក្រពេញកូនកណ្តុរ មិនអាចគ្រប់គ្រងជាតិពុលក្នុងរាងកាយបាន ហើយទីបំផុតអ្នកនឹងកើតជំងឺជាច្រើនដោយមិនដឹងខ្លួន៕

មតិយោបល់