មនុស្សភាគច្រើនប្រហែលជាមិនទាន់ដឹងទេថា ចំនួននៃការរួមភេទដែលពួកគេបានប្រព្រឹត្តិប្រចាំសប្តាហ៍ ខែ និងឆ្នាំ តិចពេក ឬច្រើនពេកជ្រុលនោះទេ។ យោងតាមគេហទំព័រ healthytipscenter បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយរបស់វិទ្យាស្ថាន Institute Kinseyឲ្យដឹងថា ដើម្បីទទួលបានសុខភាពល្អគូស្នេហ៍គ្រប់រូបគួរតែរួមភេទឲ្យត្រឹមត្រូវទៅតាមអាយុ។
*១៨-២៩ឆ្នាំ ជាមធ្យមគួរតែរួមភេទឲ្យបាន ១១២ដងក្នុងមួយឆ្នាំ។
*៣០-៣៩ឆ្នាំ ជាមធ្យមគួរតែរួមភេទឲ្យបាន ៨៦ដង ក្នុងមួយឆ្នាំ។
*៤០-៤៩ឆ្នាំ ជាមធ្យមគួរតែរួមភេទឲ្យបាន ៦៩ដងក្នុងមួយឆ្នាំ។
ប៉ុន្តែ តាមស្ទង់មតិបានបង្ហាញថា គូស្នេហ៍ ១៣ភាគរយ រួមភេទបានតែ២ទៅ៣ដងប៉ុណ្ណោះក្នុងមួយឆ្នាំ។ ៤៥ភាគរយ រួមភេទបាន ៣ទៅ៤ដង ក្នុងមួយខែ ហើយ៣៤ភាគរយទៀត រួមភេទ៣ដង ក្នុងមួយសប្តាហ៍។ ចំណែកឯគូស្នេហ៍ដែលរួមភេទបាន ៤ដងក្នុងមួយសប្តាហ៍មានត្រឹមតែ ៧ភាគរយគត់។
បើយោងតាមគេហទំព័រ Your Tango បានបង្ហាញថា បន្ទាប់ពីការស្ទង់មតិទៅលើគូស្នេហ៍ដែលបានរៀបការហើយ ពួកគេបានរកឃើញចំនួនទាប មធ្យម និងច្រើនបំផុត ដែលគូរស្វាមីគួរតែប្រព្រឹត្តសកម្មភាពផ្លូវភេទ។
អប្បបរមាៈ តិចបំផុតមួយដងក្នុងមួយខែ
មធ្យមៈ មួយដងក្នុងមួយសប្តាហ៍
ច្រើនបំផុតៈ ៥ដងក្នុងមួយសប្តាហ៍៕
មតិយោបល់