ព័ត៌មានសុខភាព

លាហើយមុនក្បាលខ្មៅនៅលើច្រមុះ

ហេតុអ្វីបានជាអ្នកកើតមុនក្បាលខ្មៅនៅលើច្រមុះ? នេះបណ្តោលមកពីស្បែករបស់អ្នកមានជាតិខ្លាញ់ច្រើនពេក, ការស្ទះរន្ធរោម, ការរស់នៅគ្មានអនាម័យ រួមទាំងការបរិភោគអាហារមិនល្អជាដើម។ តែឈប់បារម្ភទៅស្បែករបស់លោកអ្នកនឹងប្រែជាស្រស់ស្អាតឡើងវិញបន្ទាប់ពីបានអនុវត្តរូបមន្តធម្មជាតិមួយនេះ។

របស់ដែលអ្នកត្រូវការ៖

  • ក្រូចឆ្មាមួយចំហៀង
  • ទឹកឃ្មុំ ៣-4 ដំណក់

ការរៀបចំ៖

  • ដំបូងអ្នកត្រូវលាយទឹកក្រូចឆ្មាជាមួយនឹងទឹកឃ្មុំឲ្យសព្វ រួចយកល្បាយនេះលាបត្រង់តំបន់ដែលរងនូវផលប៉ះពាល់។
  • ទុកឲ្យបានរយៈពេល ៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញ។
  • ដើម្បីឆាប់ទទួលបានប្រសិទ្ធភាពអ្នកគួរតែប្រើវិធីសាស្ត្រមួយនេះ ២ ដងក្នុងមួយសប្តាហ៍។

អត្ថប្រយោជន៍បានពីទឹកឃ្មុំ និងក្រូចឆ្មា

ជាតិអាស៊ីតនៅក្នុងក្រូចឆ្មាមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការកម្ចាត់កោសិកាស្បែកដែលងាប់ និងជួយជំរុញដល់ការលូតលាស់កោសិកាស្បែកថ្មី។ មិនតែប៉ុណ្ណោះក្រូចឆ្មាអាចជួយសម្អាតរន្ធញើស ព្រមទាំងកាត់បន្ថយមុនក្បាលខ្មៅ។

ចំពោះទឹកឃ្មុំវិញ មានតួនាទីសំខាន់ក្នុងការជម្រះភាពកខ្វក់ចេញពីរន្ធញើស, បង្រួមរន្ធញើស, ផ្តល់សំណើមដល់ស្បែក, ជួយឲ្យស្បែកភ្លឺថ្លា។ ទាំងនេះហើយបង្ហាញថា ទឹកឃ្មុំ និងក្រូចឆ្មាពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សុខភាពសម្រស់របស់អ្នក៕

Get-Rid-Of-All-Those-Annoying-and-Gross-Blackheads-Instantly-Here’s-How…

មតិយោបល់