ក្រុមហ៊ុនកូរ៉េ Hwashin Construction គ្រោងនឹងបោះទុនប្រមាណ ២០០លានដុល្លារអាមេរិក លើគម្រោងវិនិយោគលើប្រព័ន្ធធារាសាស្រ្ត និងលើគម្រោងវិនិយោគប្រមូល និងនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជា។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅថ្ងៃនេះ។
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបជាមួយលោក YoungKyu Moon ប្រធានក្រុមហ៊ុន Hwashin Construction និងតំណាងក្រុមហ៊ុន MOC 101 កម្ពុជា ដើម្បីពិភាក្សាការងារលើ កិច្ចសហការលើគម្រោងវិនិយោគទាំងពីរខាងលើ។
យ៉ាងណាមិញ ក្រសួងកសិកម្ម នៅពុំទាន់បង្ហាញព័ត៌មានលម្អិតបន្ថែម ទាក់ទងនឹងគម្រោងខាងលើនោះទេ។
តម្លៃគ្រាប់ស្វាយចន្ទី ត្រូវបានចែកចេញជា ២ប្រភេទ គឺប្រភេទស្រស់ និងស្ងួត ដែលប្រភេទស្ងួត មានតម្លៃថ្លៃជាង ហើយទីផ្សារក្រៅស្រុកដែលកម្ម៉ង់ទិញច្រើន មានដូចជា កូរ៉េខាងត្បូង ជប៉ុន អាល្លឺម៉ង់ និងកាណាដា៕
មតិយោបល់