ព័ត៌មានសុខភាព

ស្មានមិនដល់សោះ! ផ្លែខ្នុរមានអត្ថប្រយោជន៍ច្រើនជាងការគិតទៅទៀត

ខ្នុរ គឺជាផ្លែឈើមួយប្រភេទដែលមានការពេញនិយមបំផុតសម្រាប់មនុស្សជាច្រើននៅទូទាំងពិភពលោក ព្រោះវាមានរសជាតិផ្អែមឆ្ងាញ់ ហើយមានតម្លៃថោកថែមទៀត។ ការទទួលទានផ្លែខ្នុរញឹកញាប់ពិតជាផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព ជាពិសេសវាអាចជួយបង្កើននូវចំនួនមេជីវិតឈ្មោលសម្រាប់បុរស នេះបើយោងតាមគេហទំព័រ boldsky ដែលបានចុះផ្សាយ។ តែទោះជាយ៉ាងណា ផ្លែខ្នុរមិនមែនផ្តល់អត្ថប្រយោជន៍តែប៉ុណ្នឹងនោះទេ គឺនៅមានអត្ថប្រយោជន៍ជាច្រើនទៀតដែលគ្រប់គ្នាពុំនឹកស្មានពុំដល់។

១.ទទួលទានផ្លែខ្នុរអាចទទួលបានថាមពលភ្លាមៗ ព្រោះវាមានផ្ទុកកាបូនអ៊ីដ្រាតជិត៩០ភាគរយ ជាពិសេសប្រសិនបើអ្នកទទួលទានជាអាហារសម្រន់។

២.ទទួលទានផ្លែខ្នុរក្រឡុងចំនួនមួយកូនពែង ផ្តល់នូវកាល់ស្យូមជិត៥០ក្រាម ដែលជួយពង្រឹងដល់សុខភាពឆ្អឹង ហើយជួយកាត់បន្ថយនិភ័យនៃជំងឺពុកឆ្អឹង។

៣.ផ្លែខ្នុរមានផ្ទុកសារធាតុពីរយ៉ាងទៀតគឺ phenols និង flavonoids ដែលអាចជួយពន្យាភាពចាស់ ប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ។

៤.ផ្លែខ្នុរមានផ្ទុកវីតាមីនC និងសារធាតុសំខាន់ៗជាច្រើនទៀត ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំទប់ទល់ជាមួយនឹងជំងឺផ្សេងៗ។

៥.ពិសារផ្លែខ្នុរក្រឡុងមួយពែងជាប្រចាំ អាចបំពេញសារធាតុប៉ូតាស្យូមបានគ្រប់គ្រាន់ ហើយសារធាតុប៉ូតាស្យូមនេះហើយដែលអាចជួយរក្សាសម្ពាធឈាមបានយ៉ាងល្អ។

៦.ជាតិសរសៃ និងជាតិទឹក នៅក្នុងផ្លែខ្នុរមានប្រសិទ្ធភាពក្នុងការជំរុញដល់ការរំលាយអាហារ។ ប៉ុន្តែប្រសិនបើអ្នកកំពុងតែមានបញ្ហាប្រព័ន្ធរំលាយអាហារ សូមពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុននឹងបរិភោគ។

៧.ផ្លែខ្នុរមានផ្ទុកសារធាតុរ៉ែស្ពាន់ធ័រ ដែលអាចជួយបង្កើនមុខងាររបស់ក្រពេញទីរ៉ូអ៊ីត ដូច្នេះប្រសិនបើអ្នកទទួលទានបានទៀងទាត់អាចជួយគ្រប់គ្រងតុល្យភាពក្រពេញទីរ៉ូអ៊ីតបាន៕

មតិយោបល់