អ្នកជំនាញផ្នែកសុខភាពបាន អះអាងថា អាហារពេលព្រឹក ជាអាហារដែលមានសារៈសំខាន់បំផុត សម្រាប់ផ្គត់ផ្គងរាងកាយ និងផ្តល់ថាមពល។ ដូច្នេះការជ្រើសរើសអាហារឲ្យបានត្រឹមត្រូវជាកត្តាចាំបាច់ណាស់ សម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។ ប៉ុន្តែបើយោងតាមគេហទំព័រ homeremedieshouse បានបង្ហាញថា មានអាហារមួយចំនួន អ្នកមិនគួរទទួលទាននៅពេលព្រឹកឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព។
អាហារដែលមានជាតិជូរ និងហិរ
ទោះបីជាអាហារទាំងនេះ មានប្រយោជន៍សម្រាប់សុខភាពក៏ដោយ អ្នកមិនគួរទទួលទាននៅពេលព្រឹកនោះដែរ ព្រោះវាអាចធ្វើឲ្យអ្នកក្រហាយទ្រូង បង្កការរលាកក្រពះ និងមានបញ្ហាក្នុងប្រអប់មាត់។
ផ្លែចេក
ចេក ជាផ្លែឈើល្អបំផុតសម្រាប់ក្រពះ តែបើអ្នកទទួលវានៅពេលព្រឹក វាអាចបង្កើនកម្រិតម៉ាញ៉េស្យូមក្នុងឈាម ហើយអាចឈានទៅរកជំងឺបេះដូង។
ភេសជ្ជៈដែលមានជាតិកាបូន
ការទទួលទានភេសជ្ជៈ ដែលមានជាតិកាបូនច្រើននៅពេលព្រឹក ដូចជា កូកាកូឡា និង ប៉ិបស៊ីជាដើម មិនល្អសម្រាប់សុខភាពនោះទេ ព្រោះវាមានផ្ទុកជាតិស្ករខ្ពស់ ដែលអាចពន្យឺតដល់ការរំលាយអាហារ ហើយនាំឲ្យមានការហើមពោះ។
ប៉េងប៉ោះ
ការបរិភោគប៉េងប៉ោះ នៅពេលព្រឹកក៏មិនល្អសម្រាប់សុខភាពដែរ ព្រោះជាតិអាស៊ីតរបស់វា អាចធ្វើអ្នកក្រហាយទ្រូង រលាកក្រពះ ហើយឈានដល់ដំបៅក្រពះថែមទៀត។ ប៉ុន្តែអ្នកអាចបរិភោគប៉េងប៉ោះ នៅពេលថ្ងៃត្រង់ ឬពលល្ងាចបាន៕
មតិយោបល់