អូស្ត្រាលីៈ នៅព្រឹកថ្ងៃអង្គារនេះ យន្តហោះធុនស្រាលមួយគ្រឿង ដឹកមនុស្ស ០៥ នាក់ បានធ្លាក់ចូលទៅក្នុងផ្សារទំនើបមួយ នៅព្រលានយន្តហោះ ក្បែរ Melbourne ជាទីក្រុងដ៏ធំទីពីររបស់ប្រទេសអូស្ត្រាលី ដែលមកទល់ពេលនេះ ខាងអាជ្ញាធរនៅមិនទាន់ដឹងចំនួនមនុស្សប៉ុន្មាននាក់ ដែលអាចត្រូវបានស្លាប់ នៅក្នុងហេតុការណ៍នេះទេ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកស្រី Lisa Neville រដ្ឋមន្រ្តីប៉ូលិសរដ្ឋ Victoria បាននិយាយថា «វាហាក់ដូចជាសោកនាដកម្ម នៃគ្រោះថ្នាក់ដ៏ធំមួយ ដែលបានកើតឡើងនៅទីនេះ ខណៈដែលអាចបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសច្រើន»។
បណ្តាញផ្សព្វផ្សាយព័ត៌មាន បានបង្ហាញរូបភាពផ្សែងខ្មួលខ្មាញ់ចេញពីផ្សារទំនើប បន្ទាប់ហេតុការណ៍ធ្លាក់នេះ នៅជិតព្រលានយន្តហោះ Essendon ដែលជាព្រលានយន្តហោះតូចមួយ ស្ថិតនៅក្បែរទីក្រុង Melbourne ខណៈដែលក្រុមពន្លត់អគ្គិភ័យ កំពុងប្រតិបត្តិការជួយសង្គ្រោះ៕
https://youtu.be/1bNaw3gLnJE
មតិយោបល់