ការសិក្សាមួយនៅអាស៊ីខាងត្បូង បានរកឃើញថា អ្នកដែលទទួលទានអាហារបួសអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
ការស្រាវជ្រាវបានរកឃើញថា អ្នកដែលទម្លាប់ទទួលទានអាហារបួស មានបរិមាណជាតិខ្លាញ់ក្នុងរាងកាយទាប កូលេស្តេរ៉ុលទាប ទំហំចង្កេះមិនរីកធំ មិនលើសទម្ងន់ និងជាតិស្ករក្នុងឈាមថយចុះ បើប្រៀបធៀបទៅនឹងអ្នកដែលស្ថិតនៅក្នុងក្រុមទទួលទានសាច់។
ការស្រាវជ្រាវដែលបង្ហាញនៅក្នុងកិច្ចប្រជុំអំពីអាហារូបត្តម្ភ ឆ្នាំ២០១៨ ដែលបានធ្វើឡើងនៅក្នុងទីក្រុងបូស្តុន សហរដ្ឋអាមេរិក រួមមានទិន្នន័យបុរសនៅអាស៊ីខាងត្បូងចំនួន ៨៩២នាក់ មានអាយុ ៥៥ឆ្នាំ បានបង្ហាញថា អ្នកដែលទទួលទានអាហារបួស ឱកាសនៃការវិវត្តកូលេស្តេរ៉ុលនៅក្នុងសរសៃឈាមមានកម្រិតទាប។
នេះហើយជាមូលហេតុដែលធ្វើឲ្យ ពួកគេអាចរួចផុតពីហានិភ័យនៃជំងឺបេះដូង។ ដូច្នេះប្រសិនបើអ្នកតមសាច់មិនបានទេ សូមត្រឹមតែកាត់បន្ថយឲ្យនៅកម្រិតទាប ហើយព្យាយាមទទួលទានបន្លែផ្លែឈើឲ្យបានច្រើនជំនួសវិញ៕
ដកស្រង់ពី៖ thehealthsite
មតិយោបល់