មនុស្សមួយចំនួនប្រហែលជាមិនទាន់ដឹងថា អំបិល នឹងក្រូចឆ្មា គឺជាអ្នកឯកទេសថែរក្សាសម្រស់ដ៏ពូកែនោះទេ។ ជាពិសេស បញ្ហាស្បែកមុខស្រអាប់ ស្នាមអុជខ្មៅ ដែលបង្កឡើងដោយសារតែកោសិកាស្បែកចាស់ៗមិនព្រមជម្រុះចេញ ឱថសមួយប្រភេទនេះអាចជួយសម្អាតបានទាំងអស់។
ជំហ៊ានទី១៖
– អ្នកគ្រាន់តែហាន់ក្រូចឆ្មាមួយចំណិត រួចរោយអំបិលមួយចិបពីលើ
– បន្ទាប់មកត្រដុសឲ្យសព្វពេញផ្ទៃមុខ ដោយប្រើកម្លាំងថ្នមៗ
– ក្រោយពីការត្រដុសរយៈពេល ៣នាទី អ្នកត្រូវលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។
ជំហ៊ានទី២៖
– បន្ទាប់ពីអនុវត្តវិធីខាងលើបាន ១៥នាទី អ្នកត្រូវលាយម្សៅអង្ករ ទឹកឃ្មុំ និងទឹកក្រូចឆ្មាក្នុងបរិមាណស្មើគ្នា
– ប្រសិនបើល្បាយនេះខាប់ពេក អ្នកអាចបន្ថែមទឹកបន្តិច
– អនុវត្តនៅលើផ្ទៃមុខរបស់អ្នកឲ្យសព្វ ហើយទុករយៈពេល១៥នាទីទើបលាងសម្អាតចេញជាមួយទឹកធម្មតា។
ក្នុងលក្ខខណ្ឌស្បែកស្ងួតខ្លាំង អ្នកត្រូវប្រើក្រែមផ្តល់សំណើម ដើម្បីជំនួយបន្ថែម។
ចំណាំ៖ វិធីនេះ អ្នកអាចអនុវត្ត៣ដងក្នុងមួយសប្តាហ៍ នៅរៀងរាល់ពេលល្ងាច។ ប៉ុន្តែ សម្រាប់អ្នកដែលមានបញ្ហាស្បែកអាឡែស៊ី កុំប្រើប្រាស់ឲ្យសោះ ព្រោះជាតិអាស៊ីតរបស់ក្រូចឆ្មាអាចធ្វើឲ្យស្បែកមានបញ្ហាកាន់តែខ្លាំង៕
មតិយោបល់