រមៀត និងម្រេច ត្រូវបានគេប្រើប្រាស់ធ្វើជាឱសថសម្រាប់ថែរក្សាសុខភាព និងសម្រស់ តាំងពីសម័យបុរាណមកម្ល៉េះ។ ដោយសារតែរមៀត មានផ្ទុកសារធាតុប្រឆាំងនឹងការរលាក ប្រឆាំងបាក់តេរី និងមេរោគផ្សិត។ ចំណែកឯម្រេចខ្មៅវិញ អាចជួយបង្កើនដល់ការរំលាយអាហារ សម្រួលដល់សរសៃប្រសាទ ហើយប្រឆាំងនឹងជំងឺមហារីកផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍គ្មានអ្វីប្រៀបផ្ទឹម នៃរមៀត និងម្រេចខ្មៅ៖
១.ការពារជំងឺមហារីក
រមៀត និងម្រេច មានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា polyphenols មានឥទ្ធិពលទប់ស្តាត់ការកកើតនៃកោសិកាជំងឺមហារីកសុដន់។
២.គ្រប់គ្រងភាពធាត់
ម្រេច និងរមៀត រួមផ្សំបញ្ចូលគ្នា អាចជួយប្រឆាំងនឹងកម្រិតកូលេស្តេរ៉ុលក្នុងរាងកាយ ដែលបណ្តោលឲ្យធាត់ និងកើតជំងឺទឹកនោមផ្អែម។ ការរួមផ្សំបញ្ចូលគ្នានេះ អាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ និងបង្កើនកូលេស្តេរ៉ុលល្អឡើងវិញ។
៣.គ្រប់គ្រងជំងឺទឹកនោមផ្អែម
ទឹកនោមផ្អែម អាចបណ្តោលឲ្យមានបញ្ហាសុខភាពជាច្រើន ដូចជាសរសៃឈាមជាដើម។ ការស្រាវជ្រាវបានរកឃើញថា សមាសធាតុនៅក្នុងរមៀត និងម្រេច អាចជួយកាត់បន្ថយភាពតានតឹងនៃអុកស៊ីតកម្ម។ ភាពតានតឹងដោយអុកស៊ីតកម្ម អាចបណ្តោលឲ្យសរសៃឈាមត្រូវខូចខាត។
៤.ប្រឆាំងនឹងការរលាក
ម្រេច និងរមៀត អាចព្យាបាលជំងឺរលាកដូចជា រលាកសន្លាក់តាមម្រាមដៃម្រាមជើង និងជង្គង់ជាដើម។ មិនតែប៉ុណ្ណោះ ពួកវាក៏អាចការពារមិនឲ្យមានជំងឺសន្លាក់ កើតឡើងផងដែរ។
៥.ជួយសម្រកទម្ងន់
ពិតជាដំណឹងល្អសម្រាប់អ្នកដែលចង់សម្រកទម្ងន់ដោយប្រើវិធីធម្មជាតិ ដោយសារតែរមៀត និងម្រេច គឺជាឱសថដែលមានប្រសិទ្ធភាពបំផុត។ ម្រេច អាចជួយបង្កើនការរំលាយអាហារ និងបង្កើនការដុតបំផ្លាញកាឡូរី នៅពេលដែលអ្នកលាយបញ្ចូលគ្នា។
៦.បង្ការជំងឺថ្លើម
រមៀត មានសមត្ថភាពខ្លាំងបំផុតក្នុងការកម្ចាត់ជាតិពុលចេញពីថ្លើម មិនបង្កទៅជាជំងឺផ្សេងៗបានឡើយ។ ដូច្នេះ ប្រសិនបើអ្នកចង់ឲ្យថ្លើមមានសុខភាពល្អ គ្មានជាតិពុល គួរតែបន្ថែមរមៀតទៅក្នុងរបបអាហារឲ្យបានញឹកញាប់។
៧.បង្ការជំងឺដំបៅក្រពះ
នៅពេលដែលរមៀត និងម្រេចត្រូវបានលាយបញ្ចូលគ្នា វាអាចជួយកាត់បន្ថយបញ្ហារលាកក្រពះ ដែលអាចបង្កទៅជាជំងឺដំបៅក្រពះ។ លើសពីនេះ ពួកវាមានសមត្ថភាពអាចការពារការលូតលាស់នៃបាក់តេរីមួយចំនួន ដែលបណ្តោលឲ្យដំបៅក្រពះពោះវៀនផងដែរ៕
ដកស្រង់ពី៖ boldsky
មតិយោបល់