ព័ត៌មានសុខភាព

ត្រឹមធាតុផ្សំសាមញ្ញា២មុខនេះ សក់របស់អ្នកនឹងរឹងមាំ ហើយដុះលឿនស្ទើរមិនគួរឲ្យជឿ

តើអ្នកកំពុងតែជួបបញ្ហាសក់ផុយងាយជ្រុះ ហើយដុះយឺតមែនទេ? មានមូលហេតុជាច្រើនណាស់ដែលធ្វើឲ្យសក់របស់អ្នកមានសភាពបែបនេះ គឺការប្រើប្រាស់ថ្នាំលាបសក់មានផ្ទុកគីមីខ្ពស់ ការគៀបសក់ញឹកញាប់ពេក ការត្រូវនឹងពន្លឺថ្ងៃខ្លាំង ឬការទទួលទានអាហារកង្វះប្រូតេអ៊ីនជាដើម។
តែទោះជាយ៉ាងណា ដើម្បីដោះស្រាយបញ្ហាទាំងនេះ អ្នកអាចប្រើប្រាស់ស៊ុត ព្រោះវាផ្ទុកប្រូតេអ៊ីនសំខាន់ៗ ដែលអាចជួយពង្រឹងដល់សក់ និងជំរុញឲ្យសក់ដុះលូតលាស់លឿនបំផុត។

ធាតុផ្សំ៖

  • ស៊ុត ១គ្រាប់ យកតែស៊ុតពណ៌លឿង
  • ទឹកឃ្មុំចំនូន ២ស្លាបព្រាបាយ

របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងពីរនេះនៅក្នុងកូនចាន ហើយប្រើស្លាបព្រាវាយរហូតក្លាយទៅជាល្បាយតែមួយ។
២.ចាប់ផ្តើមលាបនៅលើសក់ និងស្បែកក្បាលឲ្យសព្វល្អ។
៣.ប្រើថង់គ្រប់សក់ គ្រប់ឲ្យជិតរយ:ពេល ២០នាទីទើបលាងសម្អាតចេញជាមួយទឹកធម្មតា។
៤.អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ល្ងាច ក្នុងមួយសប្តាហ៍ឲ្យបាន ២ទៅ៣ដង។

ក្នុងរយ:ពេល ៣សប្តាហ៍ អ្នកនឹងឃើញសក់ចាប់ផ្តើមានភាពរឹងមាំ ហើយដុះលឿងខុសប្លែងពីធម្មតា៕

សូមទស្សនាវីដេអូខាងក្រោម៖

https://youtu.be/dgrqxvIOI6c

ដកស្រង់ពី៖ boldsky

មតិយោបល់