ព័ត៌មានសុខភាព

បុរសៗគួរជៀសវាងអាហារទាំងនេះ ប្រយ័ត្នខ្សោយមេជីវិតឈ្មោល

បរទេស៖ បើយោងតាមការសិក្សារបស់អ្នកជំនាញនៅសហរដ្ឋអាមេរិកបានរកឃើញថា បុរសពេញវ័យដែលបរិភោគ សាច់កែច្នៃ, ភេសជ្ជ:មានជាតិស្ករ, បន្លែសម្បូរជាតិគីមី… ច្រើនពេកអាចបង្កឲ្យចំនួនមេជីវិតឈ្មោលធ្លាក់ចុះយ៉ាងខ្លាំង។ លើសពីនេះទៅទៀតមនុស្សជាច្រើនដឹងត្រឹមថា ការទទួលទាន អយស្ទ័រ, ខ្លឹម, ឪឡឹក អាចជួយបង្កើនចំណង់ផ្លូវភេទ ប៉ុន្តែពួកគេមិនដឹងថា ការបរិភោគអាហារបែបណាដែលបង្កឲ្យមានបញ្ហាបន្តពូជឡើយ។

សាច់កែច្នៃ

ការសិក្សាដោយសាកលវិទ្យាល័យ Harvard (អាមេរិក) បានរកឃើញថា បុរសដែលបានញ៉ាំសាច់កែច្នៃដូចជា សាច់ក្រក ឬជ្រូកសាច់បីជាន់ អាចកាត់បន្ថយមេជីវិតឈ្មោលចំនួន ២៣% បើធៀបជាមួយនឹងបុរសផ្សេងទៀតដែលមិនបានញ៉ាំ។ នេះដោយសារតែសារធាតុអ័រម៉ូននៅក្នុងសាច់កែច្នៃមានកម្រិតខ្ពស់ជាងសាច់ដែលមិនទាន់កែច្នៃ។

ភេសជ្ជ:ផ្អែម

ការសិក្សាមួយទៀតបានបង្ហាញថា ការទទួលទានភេសជ្ជ:ដែលមានជាតិស្កររយ:ពេលយូរនឹងបង្កឲ្យមេជីវិតឈ្មោលមានការថយចុះ។ ជាតិស្ករនៅក្នុងភេសជ្ជ: អាចបង្កើនហានិភ័យនៃការកើនឡើងកម្រិតអាំងស៊ុយ និងភាពតានតឹង នេះជាមូលហេតុដែលបង្កឲ្យខូចមេជីវិតឈ្មោល។

បន្លែមានជាតិគីមីច្រើន

ក្នុងកិច្ចប្រជុំមួយនៃសមាគមន៍វេជ្ជសាស្ត្រអាមេរិក កាលពីចុងឆ្នាំ ២០១៤ បានបង្ហាញថា បុរសដែលរបិភោគបន្លែដែលសម្បូរជាតិគីមីធ្វើឲ្យចំនួនមេជីវិតឈ្មោលខ្សោយជាង បុរសដែលបរិភោគបន្លែសរីរាង្គ(បន្លែធម្មជាតិ)។

ផលិតផលសណ្តែក

បុរសដែលបរិភោគផលិតផលធ្វើពីសណ្តែករាល់ថ្ងៃ ចំនួនមេជីវិតឈ្មោលនឹងថយចុះយ៉ាងខ្លាំង ហើយបន្ទាប់ពីការឈប់បរិភោគរយ:ពេលបួនខែទើបចំនួនមេជីវិតឈ្មោលចាប់ផ្តើមកើនឡើងវិញបន្តិចម្តងៗ។ លើសពីនេះទៅទៀត ការញ៉ាំសណ្តែកសៀងច្រើនជារៀងរាល់ថ្ងៃ ក៏ធ្វើឲ្យមេជីវិតឈ្មោលថយចុះដែរ។

ហេតុនេះហើយ អ្នកគួរតែជៀសវាងការទទួលទានអាហារទាំងប៉ុន្មានប្រភេទខាងលើនេះ ឬបរិភោគក្នុងបរិមាណតិច ដើម្បីកុំឲ្យមានបញ្ហាបន្តពូជកើតឡើង៕

sperm

មតិយោបល់