ព័ត៌មានសុខភាព

អ្នកជំងឺ៥ប្រភេទ បើសិនជាអាចកុំទទួលទានខ្ទឹមស

បរទេសៈ ខ្ទឹមស ត្រូវបានគេប្រើយ៉ាងទូលំទូលាយស្ទើរតែគ្រប់មុខម្ហូបទាំងអស់ ព្រោះវាផ្តល់នូវរសជាតិឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍សម្រាប់សុខភាព។

ក្រៅពីនេះ ខ្ទឹមស ពិតជាមានសមត្ថភាពអស្ចារ្យសម្រាប់បញ្ចុះសម្ពាធឈាម, កូឡេស្តេរ៉ុល, ព្យាបាលប្រព័ន្ធភាពស៊ាំ និងគ្រប់ប្រភេទនៃការឆ្លងមេរោគ រួមទាំងរោគត្រចៀកផងដែរ។

តែទោះជាយ៉ាងណា ក្រុមមនុស្សមួយចំនួនមិនគួរទទួលទានខ្ទឹមសនោះឡើយ ព្រោះវាអាចបណ្តោលឲ្យមានបញ្ហាធ្ងន់ធ្ងរ និងផលវិបាកដល់សុខភាពកាន់តែខ្លាំង។

– ត្បិតតែខ្ទឹមសមានលក្ខណៈសម្បត្តិការពារកំណកឈាម ឬព្យាបាលបញ្ហាឈាមរត់ក៏ពិតមែន។ ប៉ុន្តែអ្នកជំនាញបាននិយាយថា មនុស្សដែលមានបញ្ហាហូរឈាម(ឧទារហ៍ ហូរឈាមច្រមុះ…)មិនគួរប្រើប្រាស់ខ្ទឹមឡើយ ព្រោះវាបណ្តោលឲ្យឈាមហូរកាន់តែខ្លាំង។

មនុស្សដែលមានបញ្ហានេះគួរតែទទួលថ្នាំតាមវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវ ហើយមិនគួរទទួលទានខ្ទឹមសដោយគ្មានការប្រឹក្សាឡើយ។

– មនុស្សដែលមានបញ្ហាថ្លើមគួរតែចៀសវាងដូចគ្នា ព្រោះខ្ទឹមស អាចកាត់បន្ថយប្រសិទ្ធិភាពនៃថ្នាំដែលអ្នកលេបដើម្បីព្យាបាលជំងឺ។ មិនតែប៉ុណ្ណោះ ថ្នាំស្ទើរតែទាំងអស់សុទ្ធតែមានប្រតិកម្មជាមួយនឹងខ្ទឹមស។

– អ្នកដែលមានបញ្ហាក្រពះគួរតែដឹងថា ខ្ទឹមស អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារកាន់តែពិបាកធ្វើការ។ លើសពីនេះទៅទៀត វាអាចប្រឆាំងជាមួយនឹងថ្នាំ ក្រពះ ពោះវៀន នៅពេលដែលអ្នកទទួលទាន។

– សម្រាប់ស្ត្រីមានផ្ទៃពោះ គួរតែទទួលទានខ្ទឹមឆៅក្នុងបរិមាណមធ្យម ទើបមានសុវត្ថិភាពក្នុងអំឡុងពេលមានផ្ទៃពោះ ឬបំបៅដោះកូន។ ចំណែកឯការទទួលទានខ្ទឹមសជាឱសថក្នុងពេលមករដូវ ក៏មិនត្រូវបានផ្តល់អនុវសាសន៍ដែរ។

– មនុស្សដែលមានសម្ពាធឈាមកម្រិតមធ្យម ឬទាប គួរតែកំណត់ការប្រើប្រាស់ខ្ទឹមស។ ការទទួលទានខ្ទឹមសច្រើនពេក អាចបន្ថយសម្ពាធឈាមកាន់តែខ្លាំង ហើយបណ្តោលឲ្យមានផលវិបាកផ្សេងៗដល់សុខភាព៕

people-not-eat-garlic

មតិយោបល់