ព័ត៌មានសុខភាព

ស្មានមិនដល់សោះ! គ្រាន់តែយំ ក៏មានអត្ថប្រយោជន៍ដែរ

ការសើចច្រើនអាចធ្វើឲ្យយើងកើនអាយុ និងមានសុខភាពល្អ ក៏ប៉ុន្តែការសិក្សាថ្មីៗនេះបានរកឃើញដែរថា ការយំអាចក៏អាចជួយឲ្យមានសុខភាពល្អដូចគ្នាដែរ។ អ្នកជំនាញជឿជាក់ថា ការបញ្ចេញទឹកភ្នែកអាចជួយឲ្យយើងមានអារម្មណ៍ល្អ បំបាត់ភាពតានតឹង បញ្ចុះសម្ពាធឈាម ហើយអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយថែមទៀត។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការយំ៖

បង្កើនប្រព័ន្ធភាពស៊ាំ
តើអ្នកយល់ថាចម្លែកទេ? សូម្បីតែការយំក៏អាចជួយបង្កើតភាពស៊ាំរបស់មនុស្សបានដែរ។ នៅពេលដែលអ្នកយំ ជាតិពុលនឹងត្រូវបណ្តេញចេញពីរាងកាយ នេះហើយជាហេតុដែលធ្វើឲ្យកម្រិតភាពស៊ាំកាន់តែមានភាពរឹងមាំ។

ភ្នែកភ្លឺច្បាស់
នៅពេលដែលអ្នកយំ ទឹកភ្នែកនឹងជួយលាងសម្អាតគ្រាប់ភ្នែក ព្រមទាំងត្របកភ្នែក ធ្វើឲ្យអ្នកអាចមើលឃើញកាន់តែច្បាស់ជាងមុន។ នេះជាមូលហេតុដ៏សំខាន់មួយទៀត ដែលអ្នកគួរតែបញ្ចេញទឹកភ្នែកឲ្យបានញឹកញាប់។

ជួយកម្ចាត់ជាតិពុល
ការយំពិតជាល្អចំពោះសុខភាព ព្រោះវាអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ។ ដូច្នេះ អ្នកអាចសង្កេតមើលដោយខ្លួនឯងបាន ក្រោយពេលដែលអ្នកយំរួច តើអ្នកនឹងមានអារម្មណ៍ធូរស្បើយជាងមុន ឬយ៉ាងណា?

ជួយសម្លាប់បាក់តេរី

តើអ្នកដឹងទេថា ទឹកភ្នែករបស់មនុស្សគ្រប់រូបមានផ្ទុកសារធាតុម្យ៉ាងដែលគហៅថា lysozyme។ សារធាតុរាវមួយប្រភេទនេះមានឥទ្ធិពលខ្លាំងក្លា អាចសម្លាប់បាក់តេរីនៅក្នុងភ្នែករបស់យើងបានរហូតដល់ ៩០ ទៅ ៩៥ភាគរយ។

ជួយឲ្យមានអារម្មណ៍ល្អឡើងវិញ
ការយំអាចជួយរំសាយអារម្មណ៍មិនល្អ ភាពតានតឹង និងភាពមួម៉ៅចេញមកក្រៅទាំងអស់។

ជួយបន្ថយសម្ពាធឈាម
ការយំ គឺជាវិធីដ៏ប្រសើរបំផុតក្នុងការកាត់បន្ថយសម្ពាធឈាម ព្រោះទឹកភ្នែកអាចធ្វើឲ្យសម្ពាធរាងកាយមានសមតុល្យភាព។

ជួយកម្ចាត់ភាពក្រៀមក្រំក្នុងចិត្ត
អ្នកមិនចាំបាច់ទប់ទឹកភ្នែកនោះទេ នៅពេលដែលមានបញ្ហាក្នុងចិត្ត ព្រោះការយំជាវិធីមួយដែលអាចកម្ចាត់ភាពក្រៀមក្រំបាន។

ជួយកាត់បន្ថយភាពតានតឹង
ប្រសិនបើអ្នកមានបញ្ហាតានតឹង ឬវិបត្តិផ្លូវចិត្តណាមួយ អ្នកត្រូវយំចេញឲ្យអស់ ព្រោះការយំអាចជួយកាត់បន្ថយកម្រិតនៃភាពតានតឹងរបស់អ្នកបាន៕

មតិយោបល់