ព័ត៌មានជាតិ

លោក ត្រាំ ប្រកាសសាងសង់ឃ្លាំងអាវុធនុយក្លេអ៊ែរ ឲ្យកាន់តែច្រើនលើសបណ្តាប្រទេសដទៃ

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនចង់ធានាឲ្យបាននូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសមានសក្ដានុពល និងចំនួនលើសគេ ក្រោយពីអាមេរិក បានធ្លាក់ចុះសមត្ថភាពផលិតអាវុធរបស់ខ្លួន។ នេះបើយោងាតាមរយៈ សារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២១៧។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានរ៉យទ័រ លោក ត្រាំ បាននិយាយថា «ខ្ញុំជាមនុស្សដំបូងដែលចង់ឃើញអាមេរិក អាចផលិតអាវុធនុយក្លេអ៊ែរបានច្រើនជាងមុន ខណៈដែលឥទ្បូវនេះ សូម្បីតែប្រទេសសម្ព័ន្ធមិត្តយើង ក៏យើងចាញ់គេដែរ ហេតុដូច្នោះ អាមេរិកត្រូវតែខិតខំទ្បើង»។

ក្នុងនោះលោក ក៏បានបញ្ជាក់ទៀត «ប្រសិនបើពិភពលោក គ្មានអាវុធនុយក្លេអ៊ែរ វានឹងក្លាយជាសុប្តិនមួយដ៏អស្ចារ្យ» ដោយបានលើកទ្បើងបន្តថា «តែប្រសិនបើបណ្ដាប្រទេសជាច្រើនទៀតសុទ្ធតែមាន នោះអាមេរិក ក៏ត្រូវតែមានដែរ ហើយមានឲ្យច្រើនជាងគេទៀតផង»៕

មតិយោបល់